សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យលោក បែល វ៉ាន់ដែត បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ៕
Related Articles
សង្ស័យរឿងទំនាស់បើកប្រជែងគ្នា ខ្មាន់កាំភ្លើងបេីករថយន្តទំនើបបាញ់រះមកលើឡំប្រឺតាជាច្រើនគ្រាប់
ភ្នំពេញ៖ ខ្មាន់កំភ្លើងបេីករថយន្តស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់រះចំនួន៥គ្រាប់មកលើឡំប្រឺតាមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំឡំប្រឺតានោះ តែសំណាងល្អម្ចាស់ឡំប្រឺតាអត់អី ឯខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌លឿងមួយគ្រឿង និងឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើឡំប្រឺតានៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ខណៈនោះស្រាប់តែខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងខ្លីបាញ់រះទៅលើអ្នកបើកបរឡំប្រឺតាចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវឡំប្រឺតាធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់ទៅ។បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ឡំប្រឺតាមិនបានប្រាប់ពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ុលរ៉យមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយហេតុការណ៍ភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ ចំណែកភាគីខាងឡំប្រឺតាក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរគឺបានបើកបន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។ ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនិងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរង់ចាំទន្ទឹងមើល លោក សុខ ហេង អធិការខណ្ឌទួលគោក តាមចាប់ខ្លួនជនដែលបាញ់បោះសេរីនោះតើបានដែរឬក៏យ៉ាងណា?៕
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គមនិងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣…
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣ ខែមេសានេះថា សូមបងប្អូនរីករាយក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារពចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០២២ ។ សម្តេចតេជោ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាអាចសប្បាយរីករាយក្នុងឱកាសពិធីបានចូលឆ្នាំប្រពៃណីជាតិខ្មែរមិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩។សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កានតាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩៕សម្តេចតេជោក៏សូម អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសលយោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕