ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ឃើញមានរក្សាទុក ដា.វ កាំ.បិត តាំង. តោ និងជំពាមកៅស៊ូ ជាប់នៅនឹងខ្លួន…

(តាកែវ) នៅថ្ងៃសៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​ ១​ និង​ ៣០ នាទី​ រំលងអាធ្រាត​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​បានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់​ ស្ថិតក្នុងភូមិតានប់​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស​ ៣ នាក់ ជិះម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ​ ពណ៌ខ្មៅ​ គ្មានផ្លាកលេខ​ បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរឃើញមាននៅក្នុងកាបូបស្ពាយ​ និង​ខ្លួនរបស់ឈ្មោះ ម៉េង​ សំណាង​ មាន កាំបិ.តតាំង.តោចំនួន​ ០១​ ដេីម​ ប្រវែង ៣០ សង់ទីម៉ែត្រ​, ដា.វសាំម៉ូរ៉ៃ​ កែច្នៃ​ ចំនួន​ ០១​ ដេីម​ ប្រវែង​ ៥៨​ សង់ទីម៉ែត្រ​,​ កាំបិតចុងស្រួច​ ចំនួន​ ០១​ ប្រវែង​ ២៥​ សង់ទីម៉ែត្រ​ និង​ ជំពាមកៅស៊ូ​ ចំនួន​ ០១​។

ដោយមានការចង្អុលបង្ហាញ​ពី​ ឧត្តមសេនីយ៍ទោ​ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ និង​សម្របសម្រួលនីតិវិធី​ ពី​ ឯកឧត្តម​ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ​ កម្លាំងយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង​ ០៣​នាក់ខាងលើ ៖
១.ឈ្មោះ ម៉េង​ សំណាង​ ភេទប្រុស អាយុ ១.៦. ឆ្នាំ រស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែ ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ១.៨.ឆ្នាំ រស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ​ ៣.ឈ្មោះ​ តុន​ សវល័ក្ខ​ ​ភេទប្រុស​ អាយុ​ ២.១.ឆ្នាំ​ រស់នៅ​ភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ និង​ ដកហូតវត្ថុតាងរួមមាន :​ ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន​ ០១​ ដេីម,កាំបិត​ចុងស្រួច​ ចំនួន​ ០១​ ដេីម,កាំបិត​តាំងតោ​ ចំនួន​ ០១​ ដេីម,ជំពាមកៅស៊ូ​ ចំនួន​ ០១​ ,ម៉ូតូមួយគ្រឿង​ ធុនអ៉ិចសាយធ័រ,ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរ័ស័ព្ទមួយគ្រឿងទៀត​ម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី​ ដេីម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនិតិវិធី​ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *