ព័ត៌មានជាតិ

ករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម…

(ខេត្តត្បូងឃ្មុំ) ជុំវិញករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម នៅក្បែរម៉ូតូរបស់ខ្លួន លើផ្លូវលំ ស្ថិតក្នុងភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ហើយបានត្រូវគេប្រទះឃើញសាកសព នៅ ថ្ងៃទី១១ សីហា ឆ្នំា២០២២ នេះ សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជាករណីឃាតកម្ម។ដំបូង សមត្ថកិច្ច មិនបានស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះ (អ្នកស្លាប់) ដែលត្រូវឃាតករ កាប់ចំកញ្ចឹងក ពីខាងក្រោយ បណ្តាលដេកដួលផ្ងារ នៅក្បែរម៉ូតូនោះទេ។ ប៉ុន្តែក្រោយពេលយកទូរស័ព្ទ របស់ជនរងគ្រោះ ទៅបញ្ចូលថ្ម រួចក៏ហៅចូលទៅលេខទូរស័ព្ទ របស់បងប្រុសរបស់គេ ទើបដឹងថា យុវជនដែលត្រូវគេកាប់ ស្ទើរដាក់ ក ធ្លាក់មកដី ស្លាប់ក្នុងថ្លុកឈាមនោះ ឈ្មោះ ទិត្យ ដេត អាយុ ២០ ឆ្នាំ មានលំនៅ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងបានឱ្យមកទទួលយក សាកសពទៅធ្វើបុណ្យ។ក្រោយពីការ ត្រួតពិនិត្យសាកសពជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញ បានសន្និដ្ឋានថា ជាករណីឃាតកម្ម ដែលអាចកើតឡើងនៅចន្លោះម៉ោង ប្រហែលពី ២ ទៅ ៣ រំលងអធ្រាត្រ ចូលថ្ងៃទី១១ ខែសីហា ហើយសមត្ថកិច្ចជំនាញ បន្តស្រាវជ្រាវ រកជនដៃដល់ ក្នុងករណីឃាតកម្មនេះ ដើម្បីនាំខ្លួនយកមក ផ្ដន្ទាទោស តាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *