នៅមុននេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយរបស់នាយឆ្អឹង ដែលបានបញ្ជាក់ថា តារាកំប្លែង និងចម្រៀងនាយកណ្ដុរ បានកំពុងតែជួបទុក្ខយ៉ាងក្រៀមក្រំបំផុត ខណៈបាត់បង់បងស្រីបង្កើតដ៏រន្ធត់ ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនតក់ស្លុត និងចូលរួមរំលែកទុក្ខចំពោះគ្រួសារនាយ កណ្ដុរ ផងដែរ ។ដោយក្នុងនោះប្រភពពី នាយឆ្អឹង បានបញ្ជាក់ថា នាយកណ្ដុរ បានបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាបងស្រីបង្កើត ដោយបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ នាយឆ្អឹង បាននិយាយថា៖ «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នាយកណ្តុរ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដែលត្រូវជាបងស្រីបង្កើត ដែលបានបាត់បង់ជីវិតដោយគ្រោះចរាចរណ៍» ។នាយឆ្អឹង បានអះអាងបន្ថែមទៀតថា ការបង់បាត់ជីវិតរបស់បងស្រីបង្កើតតារាប្រុសនាយកណ្ដុរ គឺបន្ទាប់ពីបានជួបគ្រោះថ្នាក់នៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ដោយឡែកតាមការបញ្ជាក់ពីនាយ កណ្ដុរ ដែលបានថានៅរសៀលថ្ងៃទី១៩ ខែមរា ឆ្នាំ២០២២ នេះបានឱ្យដឹងថា បងស្រីរបស់លោកត្រូវបានគេបុកពីក្រោយ និងបណ្ដាលឱ្យប៉ះពាល់ដល់តម្រងនោម និងក្បាលធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៩នេះ។កាលពីពេលថ្មីៗនេះ គឺនៅក្រោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំពោះបងស្រី នាយ កណ្ដុរ បានសរសេររៀបរាប់ទំនុកយ៉ាងកម្សត់អាណិតបងស្រី ដែលជូបគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្រៅពីម្ដាយរូបគេមានបងស្រីតែម្នាក់ប៉ុណ្ណោះដោយព្យាយាមបែរបន់សុំឲ្យវត្ថុសក្ដិសិទ្ធក្នុងលោកជួយតាមថែរក្សាក្រៅពីការខិតខំជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ។ទោះបីជាយ៉ាងណាដោយសារតែស្ថានគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងពេកក្រុមគ្រូពេទ្យមិនអាចរក្សាអាយុជីវិតបងស្រីរបស់តារាកំប្លែងនាយ កណ្ដុរ បានឡើយ៕
Related Articles
ករណីគ្រោះថ្នាក់ចរាចរណ៍ នៅគីឡូម៉ែត្រ៨២_៨៣ គ្មានរបួស និងមិនបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតនោះទេ បង្កឡេីងរវាងរថយន្ដ FORDនិងរថយន្ដដឹកប្រេងPtt ..។
(ខេត្តកំពង់ស្ពឺ): វេលាម៉ោងនេះ នៅព្រឹកថៃ្ងទី២៧ ខែមិនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ ៤ ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តFORD ប្រភេទ ដឹកទំនិញ ពណ៌ស ស្លាកលេខ និងរថយន្ត ដឹកប្រេងឥន្ធនៈ ក្រុមហ៊ុន PTT ស្លាកលេខ ភ្នំពេញ3E-9559 ក្នុងទិសដៅបេីកបរបញ្រ្ចាសគ្នា ។ ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឱ្យមានមនុស្ស រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡេីយបច្ចុប្បន្នសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍នៅចំណុចកេីតហេតុ ចរាចរណ៍ធម្មតាទៅវិញ ទៅមក ៕
វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេសហុងគ្រី ស្ថិតក្នុងភាពល្អប្រសើរ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ស្ថានភាពសុខភាពបុរសជាអង្គរក្សការពារផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ ស្ថិតក្នុងភាពល្អប្រសើរ។ លោកជំទាវ បានគូសបញ្ជាក់ថា ៖ “ខ្ញុំសូមបញ្ជាក់ជូនថា ក្រុមការងារកំពុងធ្វើការ។ គ្រាន់តែសូមបញ្ជាក់ថា សុខភាពអ្នកជំងឺនៅពេលនេះ មិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ។ បច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។ បន្ទាប់មានការផ្សាយនូវសារសំឡេងមួយដែលលើកឡើងថា តៃកុងឡានដែលបើកបរឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ដែរនោះ ត្រូវបានលោកជំទាវអ្នកនាំពាក្យ បានបញ្ជាក់ថា “ក្រសួងមិនទាន់ទទួលបានលទ្ធផលវិភាគនៅឡើយទេ។ សុំរង់ចាំការចេញផ្សាយរបស់រដ្ឋាភិបាល ឬរបស់ក្រសួងសុខាភិបាល ប្រសិនបើមានការវិវត្តយ៉ាងណានោះ ហើយសុំមេត្តាកុំចែកចាយសារសំឡេងនេះអីណា ដែលមិនទាន់មានលទ្ធផលច្បាស់លាស់ផង”។ លោកជំទាវបញ្ជាក់យ៉ាងខ្លីថា “ខ្ញុំស្នើសុំសាមីខ្លួន លុបការផ្សាយរបស់ខ្លួនទាំងអស់ជាបន្ទាន់ផងដែរណា ដើម្បីកុំឲ្យមានការយល់ច្រឡំ”។ លោកជំទាវ បានបន្ថែមថា ដោយឡែករាល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយបុរសរូបនេះ ខាងក្រសួងសុខាភិបាល បាន និងកំពុងតែធ្វើការងារនេះផងដែរ ហើយលោកជំទាវក៏បានស្នើឱ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកដែលបានបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា […]
បុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែមិនប្រុងប្រយ័ត្នបណ្ដាអោយគាបជាប់នឹងរថយន្ត….
ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO មួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែរគ្រឿងមកកៀរចំហៀងខាងមុខខូចខាតយ៉ាងដំណំ រួចចុះរត់គេចខ្លួនបាត់។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៣ កែងនឹងផ្លូវ R៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តHILUX REVOមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0609ធ្វើដំណើរតាមបណ្តោយផ្លូវR៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់ចិញ្ចើមផ្លូវខាងស្ដាំដៃ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកុងបីពណ៌ក្រហមដឹកបន្លែមួយគ្រឿងមកពីក្រោយមិនប្រយ័ត្នទៅកៀរស្តុបរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះអ្នកបើកម៉ូតូកង់បីដឹកបន្លែបានចុះរត់ចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រម៉ោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបានសុំយករថយន្តទៅជួសជុលខ្លួនឯង ចំណែកម៉ូតូកង់បី សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនៅដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ