ព័ត៌មានជាតិ

ស៊ែរទុកមើលទាំងអស់គ្នា!! អ្នកឆ្ល.ងកា.ត់ផ្លូវជាតិលេខ ៣ ត្រៀមៗ! កាមេរ៉ាបា.ញ់ល្បឿនបានតេស្តហើយ ឃើញមុខ និង ព័.ត៌មានលម្អិតច្បាស់ៗដូចថ្ងៃ

នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Smile បានបង្ហាញពីសក.ម្មភាពរូបភាព នៃការសាកល្បងកាមេរ៉ាចា.ប់ល្បឿន នៅត្រង់ចំណុចផ្លូវជាតិលេខ ៣ និង បានណែនាំឱ្យអ្នកបើកបរត្រៀមខ្លួនគោរពច្បា.ប់ច.រាចរណ៍ ចៀសវាងការផា.កពិ.ន័យ។តាមរយៈរូបភាព នៃការតេស្តកាមេរ៉ានោះទៀតសោត បានចា.ប់យកនូវទិន្នន័យអ្នកបើកបរបានយ៉ាងច្រើន ដែលមានដូចជា ការចា.ប់យករូបភាពផ្ទៃមុខអ្នកបើកបរ ស្លាកលេខយានយន្ត ទិសដៅបើកបរ ល្បឿនបើកបរ ប្រភេទយានយន្ត ម៉ាកយានយន្ត ការបំពា.ក់ខ្សែរក្រវ៉ាត់ និង ការប្រើប្រាស់ទូរស័ព្ទ ជាដើម។គួររំឭកផងដែរថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃចំនួន ១០ ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ និង បានបញ្ចប់នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ ៣ ពីចោមចៅ ទៅដល់កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤ គន្លង មានចំនួន ៤ ទីតាំង និង កំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ ២ គន្លង មានចំនួន ៦ ទីតាំង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *