បាត់ដំបង៖នៅថ្ងៃពុឆ ៦ កើត ខែអស្សុជ ឆ្នាំជួតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃថ្ងៃពុឆទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបរិវេណ សាលាខេត្ត បាត់ដំបង នៅ ម៉ោង ១.៣០ នាទីល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និង ជា ប្រធាន នាយកដ្ឋានបុគ្គលិក លោកឆាយ ម៉ាទីណាល់ អភិបាលរង នៃ គណៈអភិបាលខេត្ត បាត់ដំបង និង គណៈប្រតិភូ មកពីរាជធានី ភ្នំពេញចំណុះឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី សាត គីមសាន ត្រូវប្រកាសចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្មី ជំនួស ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែល គត្រូវចូលនិវត្តន៍ ។ ហើយនិងតែងតាំងមន្រ្តី នគរបាលខេត្ត បាត់ដំបង កម្មវិធីនេះមានរបៀបវិរដូចតទៅ៖: ប្រកាសហេតុ ប្រកាសកម្មវិធី ១ / អានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង តម្លើង ឋានន្តរសក្តិ ជូនមន្ត្រីនគរបាល ជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ។
ដោយ លោក ឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋាន បុគ្គលិក ។
២ / អានសេចក្តី សម្រេច របស់ អគ្គស្នងការនគរបាលជាតិ ស្តីពីការផ្ទេរ ភារកិច្ច តែងតាំង មុខតំណែង និង តម្លើង ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននរគបាល ខេត្ត បាត់ដំបង ។
ដោយលោក ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារ ធនធានមនុស្ស ។
៣ / ពិធីបំពាក់ ឋានន្តរសក្តិប្រគល់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង ប្រកាស ថ្នាក់ ឧត្តមសេនីយ៍ត្រី ចំនួន ០៣ នាក់ ( ស្រី០១ នាក់ ) ថ្នាក់ ឧត្តមសេនីយ៍ឯក ចំនួន ( ២៩ នាក់ ) និង បំពាក់ឋានន្តរសក្តិ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជា អគ្គស្នងការរង និង ជាប្រធាននាយកដ្ឋាន បុគ្គលិក និង ជាតំណាង ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនរគបាលជាតិ ។
ថ្នាក់ ឧត្តមសេនីយ៍ទោ។ ចំនួន។ ( ០៨ នាក់ ) ថ្នាក់ ឧត្តម សេនីយ៍ត្រី។ ចំនួន ( ១៦ នាក់ ) ស្រី ១ នាក់ ថ្នាក់ អនុសេនីយ៍ឯក ចំនួន (៤០ នាក់ ) ថ្នាក់ អនុសេនីយ៍ទោ ចំនួន ( ១០ នាក់ ) ថ្នាក់ អនុសេនីយ៍ត្រី ចំនួន ( ១០នាក់ )
បំពាក់ ឋានន្តរសក្តិ ដោយ លោក ឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ។
៤ /មតិចាប់ អារម្មណ៍ និង សន្យា របស់លោក ឧត្តមសេនីយ៍ត្រី ជាញ់ អេងប៊ុនចាន់ តំណាងឲ្យមន្ត្រីនគរបាលទើបប្រកាសមុខតំណែង និង បំពាក់ ឋានន្តរសក្តិថ្មី ។និងតែងតាំង មន្ត្រីផ្នែកជំនាញ ៗ ជាច្រើនទៀត ប្រចាំ នៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ។
ប្រសាសន៍ផ្តាំផ្ញើ របស់ លោក ឆាយ ម៉ាទីណាល់អភិបាលរង នៃ គណៈអភិបាល ខេត្ត បាត់ដំបង ។
មន្ត្រីនគរបាលនរគបាលទាំងអស់ ត្រូវបំពេញកិច្ចការងារអោយបានល្អប្រសើរ និង យកចិត្តទុកដាក់ ទៅលើប្រជាពលរដ្អ និង ចេះគោរព វិន័យ និង ក្រមសិលធម៏ ខ្ពស់ ។ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និង កិច្ចការសង្គម ។
នាយ ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និង ជាប្រធាន នាយកដ្ឋាន បុគ្គលិក បានមានប្រសាសន៍ ទៅកាន់ កងកម្លាំង មន្ត្រី នគរបាល ទាំងអស់ ឲ្យគោរព នូវភាពយុត្តិធម៌ និង ស្មោះត្រង់ ត្រូវ មុីងម៉ាត់ ចំពោះសត្រូវ និង ជនខិលខូច តែត្រូវ មានភាពស្លូតត្រង់ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ និង ចេះការពារ សុវត្ថិភាព ដល់ ពលរដ្ឋ របស់ខ្លួន ជាការប្រសើរ ។
ត្រូវទប់ស្កាត់ នូវ អំពើ ចោរកម្ម ផ្សេង ចោឆក់ រឺ ប្រើ នៅ អំពើហិង្សា ណាមួយដែលបានកើតមានឡើងក្នុងសង្គម ៕