ព័ត៌មានជាតិ

ជនឆបោកម្នាក់ ដែលតាំងខ្លួនជាសេដ្ឋី ចែកលុយដល់ពលរដ្ឋខ្មែរ មួយថ្ងៃចំណាយ ៥លានដូល្លា ពេលត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនបានហើយ…

.កិច្ចប្រតិបត្តិការណ៏នៅថ្ងៃទី០៣ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១៨ និង ៣០ នាទី កម្លំាងជំនាញការិយាល័យន/បព្រហ្មទណ្ឌកំរិតស្រាល បានទទួលជនសង្ស័យម្នាក់ឈ្មោះ កុង សិលា ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ក្នុងបទល្មើសឆបោក (online) និងចរាចរណ៏ប្រាក់ដុល្លារក្លែងក្លាយ កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២១ និង កម្លាំងជំនាញធ្វើការចាប់យកវត្ថុតាងរួមមាន: លុយសែនចំនួន ១០ដុំ (ក្រដាស១០០ដុល្លារ) លុយហ្វូតូគុបពីក្រដាស១០០$ ។កងដៃមួយឈុតមាន៧កងជាលោហធាតុពណ៏លឿង-ទូរស័ព្ទNចុចពិល ដែលមានលេខ0314444676-ខ្សែកកាឡៃចំនួន 3 ខ្សែ ជាលោហៈធាតុពណ៌លឿង-ខ្សែរដៃមួយខ្សែ កាឡៃ ជាលោហៈធាតុពណ៌លឿង វិក័យប័ត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជនចំនួន 223សន្លឹកទូរស័ព្ទដៃម៉ាកវីវ៉ូនិងស៊ីមកាតចំនួន ៤។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។សូមគោរពទានជ្រាបដ៍ខ្ពង់ខ្ណស់! លោក វរៈសេនីយ៏ ឯក ហោ វុទ្ធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *