ព័ត៌មានជាតិ

ទើបតែឃាត់ខ្លួន! ជនជាតិចិនជាថៅកែហ្គែមដុះស្លែប្រចាំផ្សារស៊ីធីម៉ល បន្ទាប់ពីបើកយ៉ាងរលូនអស់ពេលជាច្រើនឆ្នាំ

(ភ្នំពេញ)៖ ទីបំផុតថៅកែជនជាតិចិនដែលមានអំណាចកំពូលហ៊ានលបលួចបើកបនល្បែងហ្គែមបាញ់ត្រីយ៉ាងចំហដ៏ធំកណ្ដាលផ្សារស៊ីធីម៉ល ដោយខុសច្បាប់ និងបទបញ្ជាសម្ដេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ ត្រូវអាជ្ញាធរខណ្ឌ៧មករាទៅលបចាប់ស្ងាត់ៗ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចជាន់ទី២ នៃផ្សារសុីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងខណ្ឌ៧មករា បានឲ្យអ្នកកាសែតដឹងថា រឿងចុះបង្ក្រាបទីតាំងខាងលើនេះ គឺលោក លឹម សុភា ជាអភិបាលខណ្ឌ លោក ណេត ស៊ីថុន ជាអធិការខណ្ឌ និងលោក គ្រេត សក្ខរីន ជាអធិការងទទួលផ្នែកព្រហ្មទណ្ឌ មិនឲ្យទម្លាយព័ត៌មាននោះទេ ព្រោះខ្លាចថ្នាក់លើ ជាពិសេសសម្ដេចតេជោជ្រាប រឿងមន្ត្រីធំៗក្នុងខណ្ឌហ៊ានបើកភ្លើងខៀវឲ្យមានការបើកបនល្បែងស៊ីសង ប្រឆាំងបទបញ្ជា និងវិធាន ៣កុំ ៣ការពារ របស់សម្ដេច។

ប្រភពបន្ថែមថា សូម្បីតែថៅកែជនជាតិចិនមានឈ្មោះអ្វីក៏មិនត្រូវគេដាក់ក្នុងរបាយការណ៍ដែរ ដោយសរសេរតែឈ្មោះខ្មែរជាអ្នកចូលលេងបាញ់ទៅថ្នាក់លើ និងតុលាការ។

ប្រភពពីសមត្ថកិច្ចថ្នាក់តូចតាចដដែល បានបញ្ជាក់ថា ថៅកែជនជាតិចិនទំនងជាគ្មានវាសនាជាប់គុកនោះទេ ព្រោះជនល្មើសរូបនេះមានអ្នករ់ការឲ្យតុលាការដោះលែងតាំងពីពេលចាប់ខ្លួនភ្លាមៗឯណោះ។

ជុំវិញរឿងនេះ សម្ថកិច្ចខណ្ឌ៧មករា ដែលដឹងជនសង្ស័យទៅតុលាការបានខ្សិបថា លោក កុល កំពូល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចាត់ការ និងសម្រេចថាដោះលែង ឬដាក់គុក? ថៅកែចិនដែលទទួលភ្លើងខៀវពីមន្ត្រីមូលដ្ឋានហ៊ានល្មើសច្បាប់កម្ពុជា និងហ៊ានប្រឆាំងជាមួយវិធានការរបស់សម្តេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *