ព័ត៌មានជាតិ

លោក ម៉េត មាសភក្ដី៖ ប្រកាសច្រានចោលព័ត៌មានដែលចែកតៗគ្នាថា អាជ្ញាធរនឹងបិទខណ្ឌមានជ័យ

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់អោយដឹងថា គ្មានការបិទខណ្ឌមានជ័យនោះឡើយ។
ដោយលោកបានបដិសេធទាំងស្រុង និងអះអាងថា ជាព័ត៌មានមិនពិត ។

ការអះអាងនេះគឺ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ដោយបានចេញមកប្រកាសច្រានចោលនូវព័ត៌មានដែលបានបាញ់តៗគ្នាថា អាជ្ញាធរនឹងបិទខណ្ឌមានជ័យ ព្រោះតែចំនួនអ្នកឆ្លងជំងឺកូវីដបានកើនឡើងជាបន្ដបន្ទាប់។
 លោក ម៉េត មាសភក្ដី បានអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនដែលបំពុលព័ត៌មានខាងលើនេះ។
ការចេញមកបដិសេធរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានសំឡេងអនាមិកមួយ បានចែកតៗគ្នាថា ៣ម៉ោងទៀតសមត្ថកិច្ចនឹងបិទខណ្ឌមានជ័យ ដោយសារកម្មករនៅរោងចក្រ ឌីន ហាន រកឃើញវិជ្ជមានកូវីដជាបន្ដបន្ទាប់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានសម្ដែងការសោកស្ដាយ និងថ្កោលទោសចំពោះជនដែលបំពុលសង្គមនេះ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងប្រឹងប្រែងគ្មានពេលដេកពួន ដើម្បីទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ១៩ និងបញ្ជូនអ្នកវិជ្ជមានទៅកាន់មន្ទីរពេទ្យជាបន្ដបន្ទាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *