ព័ត៌មានជាតិ

ទើបនឹងលែងលះជាមួយប្រពន្ធ! បុរសម្នាក់ សម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង ស្លាប់ចោលម្ដាយចាស់


ភ្នំពេញ ៖ 
បុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន ក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងរោងប្រក់ស័ង្កសី ក្នុងបរិវេណដីឡូត៍ តាមបណ្ដោយផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពបុរសខាងលើឈ្មោះ នៅ សារ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជួយលក់បរបម្តាយ មានស្រុកកំណើតនៅភូមិ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាយប់ម៉ោងប្រហែល១០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គេបានឃើញម៉ូតូមួយគ្រឿង បានជិះចូលក្នុងបរិវេណទីតាំងកន្លែងកើតហេតុ ដោយមិនបានចាប់អារម្មណ៍នោះទេ រហូតដល់ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះ ទើបប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួននៅនឹងរោងស្លាប់បាត់ទៅហើយ ដោយបន្សល់ទុកនូវម៉ូតូស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HR-7036 នៅកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្ដែង។

ក្រោយមកទើបមានអ្នកស្គាល់បានទៅប្រាប់សាច់ញាតិ ហើយសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនរងគ្រោះមានប្រពន្ធនឹងកូន ហើយទើបតែលែងលះគ្នាជាមួយនឹងប្រពន្ធ ក្រោយមកជនរងគ្រោះតែងតែផឹកស្រាជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ថ្ងៃតែងតែជួយលក់បបរម្ដាយជាប្រចាំ ហើយជនរងគ្រោះតែងតែនិយាយប្រាប់ម្ដាយថា កូននិងលាម្ដាយជារៀងរហូត តែម្ដាយមិនបានចាប់អារម្មណ៍នឹងពាក្យសម្ដីរបស់កូនមួយទេ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ទើបមានគេប្រទះឃើញកូនរបស់គាត់ចង.កសម្លាប់ខ្លួន នៅខ្ទមក្នុងដីឡូត៍មួយកន្លែង ស្លាប់បាត់ហើយ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុតែប៉ុន្នោះ។

ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច័យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *