ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌច្បារអំពៅទទួលពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី នឹងជួយសម្រុះសម្រួល ដោះស្រាយបានចំនួន ១១៤ ករណី

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបានទទួលពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី។
នៅក្នុងរាបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វើការសម្រុះសម្រួល និងដោះស្រាយសំណុណរឿងបានចំនួន ១១៤ ករណី ហើយនៅសល់ ១៦ ករណីទៀតរដ្ឋបាលខណ្ឌកំពុងខិតខំដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។
អាជ្ញាធរខណ្ឌសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា សូមឲ្យមានការជឿជាក់មកលើអាជ្ញាធរខណ្ឌ ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នឹងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតដែលខិតខំជួយដោះស្រាយជូនបងប្អូនរាល់សំណុំរឿងទាំងអស់។
ជាក់ស្តែងគិតត្រឹមខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបានទទួលពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី។ 
ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វើការសម្រុះសម្រួល និងដោះស្រាយសំណុណរឿងបានចំនួន ១១៤ ករណី ហើយនៅសល់ ១៦ ករណីទៀតរដ្ឋបាលខណ្ឌកំពុងខិតខំដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបានទទួលពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី ក្នុងនោះរដ្ឋបាលខណ្ឌបានសម្រុះសម្រួល និងដោះស្រាយបានចំនួន ១១៤ ករណី រួមមាន៖  សះជានិងគ្នាបញ្ចប់ទំនាស់ចំនួន ៨៥ ករណី។
មិនសះជានិងគ្នា(គូភាគីស្នើសុំប្ដឹងទៅស្ថាប័នផ្សេង)ចំនួន ២២ ករណី។
ម្ចាស់បណ្ដឹងមិនចូលរួមដោះស្រាយចំនួន ៧ ករណី ។
និងនៅសល់ ១៦ ករណីទៀតរដ្ឋបាលខណ្ឌកំពុងខិតខំដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។
រដ្ឋបាលខណ្ឌក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការសម្រុះសម្រួលដើម្បីបញ្ចប់វិវាទឈានទៅរកនឹងទទួលលទ្ធផលឈ្នះ ឈ្នះ ទាំងអស់គ្នា៕

ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *