ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី យប់ មាននៅចំណុចព្រៃប្រេងខ្យល់ខាងលិចភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ មុខសញ្ញាសង្ស័យជាអ្នកប្រើប្រាស់ រក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គបង្រ្កាបនៅក្នុងព្រៃប្រេងខ្យល់ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ ០៧ នាក់
១.ឈ្មោះ អុិន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
២.ឈ្មោះ រតនៈ សីហា ហៅអួច ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៣.ឈ្មោះ ហៃ ដានី ភេទប្រុស អាយុ៣០ឆ្នាំឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល
៤.ឈ្មោះ ហៃ ប៊ុនរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំឃុំផ្សារដែក ស្រុកពញាឭខេត្តកណ្តាល
៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ១៩ឆ្នាំឃុំទំនប់ធំ ស្រុកពញាឮខេត្តកណ្តាល
៦.ឈ្មោះ ឆែម ស្រីវីន ភេទស្រី អាយុ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម
៧.ឈ្មោះ ហួត ស៉ីណា ភេទប្រុស អាយុ១៨ឆ្នាំ ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ដោយបានគោលការណ៍ណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ដឹកនាំ ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន បន្ដឆែកឆេរ រុករកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន២៣កញ្ចប់ ក្នុងនោះ ម្សៅច្រកស្បោង ចំនួន ០៩កញ្ចប់ធំ ម្សៅច្រកស្បោង ចំនួន ០១មធ្យម និងម្សៅច្រកស្បោង ចំនួន ១៣ តូច និងថ្នាំប្រភេទគ្រាប់ WY ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹងអេឡិចត្រូនិក ចំនួន ០១គ្រឿង ទូរស័ព្ទដៃប្រភេទចំរុះ ចំនួន០៣គ្រឿង លុយរៀល ៥៥៥,៥០០ រៀល លុយដុល្លា៦១ដុល្លារ លុយបាត២០,០០០បាត លុយដុង ១០,០០០ដុង ម៉ូតូចំនួន០៤គ្រឿង កាំភ្លើងកែឆ្នៃប្រើខ្យល់ចំនួន ០១ដើម និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ពាក់ព័ន្ធករណីខាងលើជំនាញបានកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕