ព័ត៌មានជាតិ

តើលោក គង់ ខេមរា ចៅក្រមសាលាដំបូង ខេត្តកោះកុង អាចជាប់គុកដូចស្ដ្រីជនជាតិចិនបុកចោរឆក់ស្លាប់ដែរឬទេ?

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះថា   ចំពោះការឃាត់ខ្លួន លោក គង់ ខេមរា ចៅក្រម អមសាលាដំបូង ខេត្តកោះកុង បញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយសារលោកបានបេីករថយន្តដេញចោរស្រីម្នាក់ដែលជិះម៉ូតូមួយគ្រឿងហេីយឆក់កាបូបលុយរបស់លោកនៅចំណុច ខាងត្បូងហាងបាយសុខហុក តាមបណ្តោយ ផ្លូវភ្នំពេញហាណូយក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ជ្រុលលឿនបុក បណ្តាលអោយចោរស្រីរូបនោះដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ តែម្តង។

សូមជម្រាបថាលោក គង់ ខេមរា គឺជាជនរងគ្រោះដែលត្រូវចោរឆក់ កាបូបលុយ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខណ្ឌសែនសុខ បន្ទាប់មកលោកក៏បេីកឡានដេញតាមចោរឆក់ និងបានបុកចោរ អោយដួលបណ្ដាលអោយចោរឆក់នោះស្លាប់   ។ គួររំលឹកថា នារីជាជនជាតិចិនត្រូវចោរធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន ហើយ ត្រូវបាននាងបើករថយន្តដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះ គេបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ជាជនសង្ស័យឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង២៤៖១០នាទី នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រហូតដល់ល្ងាចថ្ងៃទី ១៥សីហា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទ័ណ្ឌខណ្ឌចំការមន បាន បញ្ជួន   ស្ត្រីជនជាតិចិនដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នោះទៅនគរបាលខណ្ឌចំការមន សម្រេចបញ្ជូនឡើងតុលាការដើម្បីសាកសួរ និងមានវិធានការទៅតាមផ្លូវច្បាប់ ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *