ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ អរគុណបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងផ្សារឈូកមាស និងផ្សាររីករាយ បានមកយកតេសសំណាក

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌសែនសុខ ប្រកាសចេញជូនដំណឹងផ្អាកដំណើរការលក់ដូរផ្សារឈូកមាស (ពិភពថ្មី) និងផ្សាររីករាយ កាលពីម្សិលមិញ ហើយដោយបានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចុះពិនិត្យស្ថានភាពទាំងយប់ ដើម្បីបាញ់ថ្នាំលាងសម្អាតសម្លាប់មេរោគនៅទីតាំង និងដាក់កម្លាំងសង់រោងរៀបចំទីតាំងយកសំណាកពីបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ នៅចំណុចផ្លូវA ផ្នែកខាងត្បូងផ្សារឈូកមាស លុះព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌសែនសុខ បន្តចុះពិនិត្យទីតាំង និងមានក្រុមគ្រូពេទ្យ បានចុះយកសំណាកបន្ទាន់ពិនិត្យរកមេរោគកូវីដ-១៩ ជូនបងប្អូនអាជីវករផ្សារឈូកមាស ផ្សាររីករាយ និងអាជីវករផ្សារទាំងអស់ ដែលលក់ដូរនៅជុំវិញទីតាំង។

គេសង្កេតឃើញថ្ងៃនេះ មានបងប្អូនអាជីវករជាច្រើន បានមកចូលរួមយកសំណាក តាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌ កាលពីម្សិលមិញ បន្ទាប់ពីយកសំណាកគ្រូពេទ្យណែនាំឲ្យចូលរួមធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩។

សូមជូនពរបងប្អូនអាជីវករទាំងអស់ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងបន្តចូលរួមវិធានការការពារ គឺ «៣ការពារ ៣កុំ» ឲ្យបានត្រឹមត្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *