ភ្នំពេញ÷រថយន្តតូចធំចំនួន៤៤គ្រឿងហានបើកបរលើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរខណ្ឌ ស្ទាក់ចាប់ និងបញ្ជូនមកសាលាខណ្ឌដូនពេញដើម្បីធ្វើការអប់រំណែនាំ ។
ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង ០៧ :០០នាទី ដល់ម៉ោង ២:៤៥នាទី យប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមាន កាចូលរួម ពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កម្លាំងចូលរួមមាន កម្លាំងអធិការខណ្ឌចំនួន១២នាក់ កម្លាំងប្រជាការពារខណ្ឌបានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាស្ទាក់ចាប់រថយន្តធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តីរៈវិថីព្រះស៊ីសុវត្ថិ ជាលទ្ធផល : ឃាត់រថយន្ត ធុនធំបានចំនួន៤៤គ្រឿង បានបញ្ជូនមកខណ្ឌពេញ ដើម្បីធ្វេីការអប់រំណែនាំ ចំនួន៤៤គ្រឿង និង រក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕