ព័ត៌មានជាតិ

អស្ចារ្មមែន!ខ្មែរមិនជួយខ្មែរបែបទៅកាន់ជើងចិនទៅវិញ នារីខ្មែរម្នាក់ជិះរថយន្តស៊េរីទំនើបជាមួយបុរសជនជាតិចិនពីរនាក់បើកទៅបុកម៉ូតូកង់បីពីក្រោយព្យាយាមបើករត់ ដល់គេចាប់បាន ស្រែក ថាចិនគ្នានសង១៥០ដុល្លារយកអត់?

ចេញផ្សាយ ថ្ងៃទី October 18, 2020

អស្ចារ្មមែន!ខ្មែរមិនជួយខ្មែរបែបទៅកាន់ជើងចិនទៅវិញ នារីខ្មែរម្នាក់ជិះរថយន្តស៊េរីទំនើបជាមួយបុរសជនជាតិចិនពីរនាក់បើកទៅបុកម៉ូតូកង់បីពីក្រោយព្យាយាមបើករត់ ដល់គេចាប់បាន ស្រែក ថាចិនគ្នានសង១៥០ដុល្លារយកអត់?

ភ្នំពេញ: បុរសជនជាតិចិនពីរនាក់រួមដំណើរនឹងនារីខ្មែរម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងបុកម៉ូតូកង់បីឥណ្ឌាពីក្រោយព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់បាន ស្រាប់តែជនជាតិចិនម្នាក់ដោះអាវស្រវឹងស្រាចុះលើរថយន្តដេញវាយប្រជាពលរដ្ឋមកជួតរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២និង៤០ ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែតុលាឆ្នាំ ២០២០ នៅចំណុចចុងស្ពានអាកាសផ្សារដីហុយខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌ស មួយគ្រឿងពាក់ស្លាកលេខកណ្តាល1AG-3238ធ្វើដំណើរចុះពីលើស្ពានអាកាសសាដីហុយទិសដៅពីកើតទៅលិច លុះមកដល់ចុងស្ពានផ្នែកខាងលិច ចំណុចកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងម៉ាកLAND ROVERពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2A

K-9866បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិន-នារីខ្មែរពីរនាក់ទៀតធ្វើទៅមិនដើមមកក្រោយលឿនដូចហោះជ្រុលទៅបុកគូទម៉ូតូកុងបីថ្ងៃខែឆ្នាំភ្លេងពេញទំហឹង បណ្ដាលឱ្យម៉ូតូកុងបីគៀបជាប់ទៅមុខលែងរួច។ភ្លាមនោះរថយន្តបង្កព្យាយាមបើករត់ទាំងបែកកង់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់រថយន្តបានភ្លាមៗនិងយកដុំថ្នកល់កង់ថយន្តជាប់មិនឲ្យទៅមុខបានទេ។ស្រាប់បុរសជនជាតិចិនម្នាក់ស្រវឹងស្រានិងដោះអាវបានចុះពីលើរថយន្តដេញវាយអ្នកជួយរត់ចែកជើងគ្នាហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាម។អ្វីគួរឲ្យហួសចិត្តនោះគឺនារីជនជាតិខ្មែរ ដែលរួមដំណើរក្នុងរថយន្តជាមួយបុរសជនជាតិចិន បានស្រែកខ្លាំងៗថាចិនគ្មានលុយសងទេ១៥០យកអត់ បើមិនយកទេឲ្យសមត្ថកិច្ចធ្វើការវាស់វែងទៅ។ដោយភាគីរងគ្រោះទារ ១០០០ដុល្លារ។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការថានគរបាលខណ្ឌសែនកសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *