ព័ត៌មានជាតិ

ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ លួច​កាត់​ខ្សែភ្លើង​នៅ​ក្រុមហ៊ុន​ស៊ី​ណូ​ត្រេ​ត​ហ្វូ​ល​


​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៣​នាក់ លួច​កាត់​ខ្សែភ្លើង នៅ​ចំណុច​ក្រុមហ៊ុន​ស៊ី​ណូ​ត្រេ​ត​ហ្វូ​ល​(​រោងចក្រ​ប្រេងកាត​) ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ក្រុមហ៊ុន​ស៊ី​ណូ​ត្រេ​ត​ហ្វូ​ល​(​រោងចក្រ​ប្រេងកាត​) ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​អំពើ​លួច​(​លួច​កាត់​ខ្សែភ្លើង​)​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ចំនួន​៣​នាក់​រួមមាន​៖ ១.​ឈ្មោះ សាត និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២.​ឈ្មោះ ឈឿន រតនា ហៅ​អាកា​ឌុ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៣.​ឈ្មោះ ខន ពន្លក ហៅ​ខ្លឹង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្រើ​រណារ​លួច​អាកា​ត់​ខ្សែភ្លើង​របស់​ក្រុមហ៊ុន​សុ​ី​ណូ​ត្រេ​ត​ហ្វូ​ល (​រោងចក្រ​ប្រេងកាត​) ហើយ​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក សហការ​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន ធ្វើការ​ឃាត់ខ្លួន​បាន​ឈ្មោះ​សាត និ​ត រីឯ​ឈ្មោះ​ឈឿន រតនា និង​ឈ្មោះ ខន ពន្លក រត់គេចខ្លួន​អស់​។

​បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កុល ផា​លី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ លោកនាយ​ការិយាល័យ និង​អធិការនគរបាល​ស្រុក​ព្រៃនប់ កំលាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេងទៀត ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច (​លួច​កាត់​ខ្សែភ្លើង​)​មានឈ្មោះ​ដូចខាងក្រោម​៖ ១.​ឈ្មោះ បេ ភក្តី ហៅ​អា​តុញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្រុមទី​៨ ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២.​ឈ្មោះ បេ ឃឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្រុមទី​២ ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៣.​ឈ្មោះ បេ ឆុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្រុមទី​២ ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី រីឯ​បក្សពួក​ដែល​បាន​រត់គេចខ្លួន សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មក​ទទួលទោស​តាមផ្លូវ​ច្បាប់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *