នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ យុវជនស.ស.យ.ក.ខេត្តត្បូងឃ្មុំ បានចូលរួមកម្មវិធីដាំកូនត្នោត ចំនួន ៥,០០០ដើម នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងនោះក៏មានការចូលរួមពីប្រតិភូទស្សនកិច្ចតាមព្រំដែនទៅកាន់ភូមិភាគឦសាន្ត CLV របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលដឹកនាំដោយឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងប្រតិភូសមាគមន៏សិស្ស-និស្សិតអាហារូបករណ៏សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ដឹកនាំដោយឯកឧត្ដម លាង សំណាត់ ប្រធានគ្រប់គ្រងនិស្សិត អ.ម.ត ខេត្តកំពត-ខេត្តតាកែវ ឯកឧត្ដម ហូរ ស៊ីវយ៉ុង ប្រធានគ្រប់គ្រងនិស្សិត អ.ម.ត ខេត្តកំពង់ធំ និងឯកឧត្ដម អ៊ុង ច័ន្ទវាសនា ប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
#សសយកខេត្តត្បូងឃ្មុំ #UYFC_TKM