ព័ត៌មានជាតិ

អនាម័យបរិស្ថានស្រស់ស្អាត ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ…

អនាម័យបរិស្ថានស្រស់ស្អាត ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ  ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹក នាបរិវេណរមណីយដ្ឋានអង្គរ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

អបអរសាទរក្រុម KHMER UNITED បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League 2024 ⚽️🏆

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ ខែមកនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» បានរកឃើញម្ចាស់ជើងឯក ក្រុមបាល់បុរសដោយបានទៅលើក្រុម KHMER UNITED ក្រោយយកឈ្នះក្រុម TOFU ARMY FT ក្នុងលទ្ធផល ២-១។ ពិធីបិទការប្រកួត និងបំពាក់មេដាយ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក កម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នសមាជិក សមាជិកា អ្នកគាំទ្រក្រុមគ្រួសារ ស.ស.យ.ក. និង អ្នកគាំទ្រក្រុម KHMER UNITED និង TOFU ARMY FT រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។

ព័ត៌មានជាតិ

រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងប៉ោយប៉ែត

(ប៉ោយប៉ែត): រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងប៉ោយប៉ែត សង្កេតឃើញថាមានបងប្អូនជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរក្រុង សង្កាត់ ភូមិ ក្នុងការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមលើការងារនេះ ដើម្បីជាការចូលរួមកែលម្អសោភណភាព អនាម័យបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរថែមទៀត រដ្ឋបាលក្រុង សូមធ្វើការណែនាំស្តីពីការ រៀបចំសោភណភាព អនាម័យ បរិស្ថាន និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោម៖ ១. ហាមចតយានយន្តគ្រប់ប្រភេទលើផ្លូវថ្មើជើងតាមបណ្តោយសងខាងផ្លូវជាតិលេខ៥២. ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវរកទីកន្លែងចំណតរថយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ មិនអនុញ្ញាតឱ្យចតលើផ្លូវសាធារណៈ៣. ហាមសាងសង់សំយាប រោងតូច គ្រប់ប្រភេទមកលើផ្លូវសាធារណៈ ការសាងសង់ត្រូវដកចំណីផ្លូវ ចាប់ពី ២ម៉ែត្រ ទៅ ៤ ម៉ែត្រ ពីចិញ្ចើមផ្លូវ និងការសាងសង់សំណង់រឹង (លំនៅដ្ឋាន ឃ្លាំង ឬរបង) ត្រូវមកសុំច្បាប់ តាមរយៈការិយាល័យច្រកចេញចូលតែក្រុងជាមុនសិន៤. ហាមដាក់តាំងទំនិញលក់ដូរគ្រប់ប្រភេទលើផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈ ៥. ម្ចាស់អចលនទ្រព្យ […]

ព័ត៌មានជាតិ

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញ់មុខសញ្ញាប្លន់ គ្រឿងញៀននិងទំលាក់យាង១៨នាក់ រួមទាំងវត្ថុតាងកាំភ្លើង ចំនួន២ដើម

(ភ្នំពេញ): ជនសង្ស័យប្លន់ម៉ូតូ និង ឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ បណ្តាលខណ្ឌ នានា ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និង ធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២៤នេះ។ លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ សរុប១៨នាក់ ដែលក្នុងនោះក្រុមចោរប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារៈ និងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់ និងក្រុមឆបោក (ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ) ទំលាក់យោង ចំនួន៣នាក់៕

ព័ត៌មានជាតិ

សូមគាំទ្រនូវចំណាត់ការដ៏ម៉ឺងម៉ាត់មួយនេះឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាល…

(ខេត្តតាកែវ): បានដាក់ចេញនៅបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាកិច្ចប្រជុំលើកដំបូងនោះ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត»។ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។ឆ្លៀតនាឱកាសនោះ ថ្នាក់ដឹកនាំខេត្តខាងលើនេះ បានប្រកាសថា ក្នុងនាមរដ្ឋបាលខេត្ត គឺហាមឃាត់ដាច់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះ ក៏មិនមានក្នុងគំនិត របស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្សាយដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺមិនបានដាច់ខាត៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ…

(ខេត្តកំពង់ស្ពឺ): នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយត្រូវតែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

(ខេត្តកណ្តាល): ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តម កាន់មុខតំណែង ជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលពេលនេះ ឯកឧត្តម ត្រូវបានតែងតាំងជា អភិបាលខេត្តកណ្តាល។ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ក្រុមប្រឹក្សាខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌…

(ខេត្តតាកែវ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង […]