សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧នេះ។
Month: August 2023
ព្រះមហាក្សត្រ : រយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ…
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា : “ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ”។
ព្រះមហាក្សត្រ : រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា : “ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ”។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី…
នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការផ្សាយផ្ទាល់នៅលើ Channel Telegram និង Youtube របស់សម្ដេចតេជោ ហ៊ុន សែន នាពេលបន្តិចទៀតនេះ៕
ឯកឧត្តម ខៀវ កាញារីទ្ធ ចាកចេញពីក្រសួងព័ត៌មាន ក្រោយបំពេញការងារអស់រយៈពេល ៣០ឆ្នាំ ធ្វើឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យយ៉ាងខ្លាំង..!
(ភ្នំពេញ): ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានចាកចេញពីក្រសួងព័ត៌មាន ដែលឯកឧត្តម បានបំពេញការងារអស់រយៈពេល ៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៣ ជារដ្ឋលេខាធិការ រហូតដល់ឡើងជារដ្ឋមន្ត្រី នៅឆ្នាំ២០០៤។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យយ៉ាងខ្លាំង ចំពោះការចាកចេញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ កើតនៅថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ កាលពីកុមារភាព បានរៀននៅសាលាបឋមសិក្សាមជ្ឈឹម ក្នុងខេត្តបាត់ដំបង។ បន្ទាប់មកឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តការសិក្សា នៅសាលាបឋមសិក្សា ពៅអ៊ុំ ក្នុងក្រុងភ្នំពេញ។ប្រវត្តិរូបសង្ខេប ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន បង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយក៏ជាសិស្សមន្រ្តីជាន់ខ្ពស់ ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ។ ចំណែកការងារក្នុងនីតិប្រតិបត្តិ ក៏បានបង្ហាញថា ឯកឧត្តម ខៀវ […]
ឯកឧត្តម ស សុខា អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ បន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី…
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការអំពាវនាវនេះ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
នគរបាលអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនមុខសញ្ញាជាមេខ្លោងគៀងគរប្រជាពលរដ្ឋ សន្យាបែងចែកដី ០១គ្រួសារ ០២ហិកតា ពីបទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍…
បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការច្បាមមុខសញ្ញាជនសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពេញមួយយប់ទល់ភ្លឺ រហូតទទួលបានលទ្ធផលល្អប្រសើរឃាត់ខ្លួនបានម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ សហការជាមួយមន្ត្រីជំនាញ អធិការដ្ឋាននគរបាលស្រុកបាណន់ ដោយមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦១ ត.ព្រ ចុះថ្ងៃទី១៧ […]
ដំណឹងស្វែងរកកូន👭 លោកឆែ ចំរើន មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ…
👭ដំណឹងស្វែងរកកូន👭លោកឆែ ចំរើន មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញបានបាត់កូនស្រីចំនួន០២នាក់ ១.ឈ្មោះចំរើន ណាវី ភេទស្រី អាយុ១៥ឆ្នាំ ២.ឈ្មោះចំរើន ណាលីន ភេទស្រី អាយុ១៣ឆ្នាំ👉បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត(Beat) ព៌ណខៀវពាក់ផ្លាកលេខភ្នំពេញ.1JO2339 ឌុបគ្នាចេញទៅតាំងពីថ្ងៃទី១៣ សីហា ២០២៣ វេលាម៉ោងប្រហែល១៣ៈ០០នាទី រហូតដល់ពេលនេះមិនទាន់ទទួលដំណឹងនៅឡើយ ។🙏ប្រសិនបងប្អូនបានឃើញ ភិនភាគក្មេងស្រីដូចរូបថតខាងក្រោមសូមជួយផ្តល់ព័ត៌មានមកក្រុមគ្រួសារផងតាមរយៈទូរស័ព្ទលេខ0962082206 ! សូមអរគុណ 🙏