ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់…

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តពីសម្ដេចក្រឡាហោម។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំ មន្ទីរ វិស័យជុំវិញខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះធ្វើឡើងនៅមុខសាលសន្និសីទសាលាខេត្ត ។ សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយករបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន៖១,ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមសាខេត្ត ។ ២,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៣,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤ (តុលា វិច្ឆិកា ធ្នូ ) […]

ព័ត៌មានជាតិ

ករណីលង់ទឹកសមុទ្រនៅក្រុងព្រះសីហនុមានចំនួន០៥នាក់មកដល់ពេលនេះទើបតែរកឃើញសពម្នាក់នឹងម្នាក់ទៀតកំពុងតែជួយសង្គ្រោះបន្ទាន់!

ព្រះសីហនុ÷ព័ត៌មានបឋមដែលយើងទទួលបានថាមានមនុស្សប្រុសស្រីចំនួន០៥នាក់បានបបួលគ្នាចុះទៅលេងទឹកសមុទ្រនៅត្រង់ចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ក្នុងតំបន់ពយតាចុវបណ្ដាលឲ្យលិចលង់ចូលទៅក្នុងទឹកសមុទ្រ មកដល់ពេលនេះកុំពុងតែមុជរាវរកនិងធ្វើការជួយសង្គ្រោះផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៥នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចដើមឈើចាំស្នេហ៍ ក្នុងតំបន់ពយតាចុវ សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះទី១ៈមាន ឈ្មោះ លេង ស្រី ឌៀប ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បុន្ន រស់នៅក្នុងឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ៈ ឈ្មោះ លេង ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី៣ៈមាន ឈ្មោះ លេង ជីតា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្របច្ចុប្បន្ន រស់នៅអូរឧកញ៉ាហេង ទី៤ៈ ឈ្មោះ លេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ នឹងទី៥ៈមាន ឈ្មោះ […]

ព័ត៌មានជាតិ

នៅព្រឹកនេះគណ:រដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គ ពិភាក្សាលើរបៀបវារះមួយចំនួន…

ភ្នំពេញ ៖ តាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា គណៈរដ្ឋមន្រ្តីកម្ពុជាបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ដោយបន្ថែមនូវរបៀបវារៈមួយទៀតនោះ គឺសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។ តាមសេចក្តីប្រកាសបានបញ្ជាក់ថា យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ របៀបវារៈនៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ត្រូវបានកែសម្រួលដូចខាងក្រោម ៖ ១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។ ៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។ ៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ […]

ព័ត៌មានជាតិ

រដ្ឋបាល ខណ្ឌសែនសុខ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

យើងទាំងអស់គ្នាជាសមាជិក–សមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខ គណៈអភិបាលខណ្ឌសែនសុខ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌសែនសុខ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ ឲ្យមានការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ អនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិស បន្ថែមជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិប្រកបដោយគុណវុឌ្ឍផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល ទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្ដារ និងកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហា ប្រឈមជាសកលនៃការរីករាលដាលជំងឺកូវីដ–១៩ បានល្អប្រសើរដូចពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ការរៀបចំធ្វើ វិសោធនកម្មកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលទាំងបួនខាងលើនេះ គឺជា កាយវិការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ចៀស បាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូចមាន សញ្ញាតិពីរ ឬ សញ្ញាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬ ធ្វើទុក្ខបុកម្នេញមកលើជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។ ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះអនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធន៏កម្មរដ្ឋ ធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ និងសូមយកឱកាសនេះសម្តែងនូវ ការប្ដេជ្ញាចិត្តយ៉ាងមុតមាំធានាការពារថែរក្សាសន្តិភាព” ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយធ្វើឲ្យ ប៉ះពាល់ដល់ “សន្តិភាព” និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ ទោះក្នុងតម្លៃ ណាក៏ដោយ៕

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ…

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី នូវក្នុងការបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ នាពេលកន្លងមក។ ក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដូចជា៖ អង្ករ ៥០គីឡូ, ត្រីខកំប៉ុង០១យួរ, អាវយឺត០១, អាវក្រណាត់០១,និង ថវិកាមួយចំនួនផងដែរ៕

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងសាធារណការ៖ បរទេសទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យខ្ចីលុយកមកកសាងប្រទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារបណ្ដាប្រទេសជាមិត្ត ទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យកម្ពុជាខ្ចីថវិកាមកកសាងប្រទេស ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែ ងាយស្រួលបន្ថែមទៀត។ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្រោយមានប្រជាពលរដ្ឋ មួយចំនួនងើយឆ្ងល់ថា មូលហេតុអ្វី? កម្ពុជាខ្ចីថវិកាបរទេសមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនប្រើថវិកាខ្លួនឯងយកទៅប្រើប្រាស់ ដោយខ្ចីបរទេសរហូត។ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្មានប្រទេសណាមួយ មិនជំពាក់បរទេសឡើយ។ លោកថា ចំពោះថវិកាជាតិរបស់កម្ពុជាវិញ យកទៅប្រើប្រាស់គ្រប់ស្ថាប័នជាតិ និងផ្ញើតាមធនាគារពិភពលោក ដើម្បីយកការប្រាក់ ជាដើម។លោក បានបញ្ជាក់ថា «គេឲ្យខ្ចីលុយ បានសេចក្ដីថា គេទុកចិត្តលើរាជរដ្ឋាភិបាល នូវលទ្ធភាពសងគេវិញ ហើយគេយល់ឃើញថា ការកសាងផ្លូវនោះ ផ្ដល់មកវិញនូវផលចំណេញ ច្រើនជូនប្រទេសយើង មានការរីកចម្រើនលើសេដ្ឋកិច្ច គេទុកចិត្តលើរាជរដ្ឋាភិបាល។ […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ទោះដោះលែងរថយន្តដឹកលើសទម្ងន់ ២២៩គ្រឿងពិតមែន តែការអនុវត្តច្បាប់នៅរឹតបន្តឹងដដែល មិនលើកលែងជាលើកទី២

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូន លើសទម្ងន់កំណត់ ចំនួន២២៩គ្រឿង ក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែល ដោយមិនមានការលើកលែង ជាលើកទី២ឡើយ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត វិធានការគ្រប់គ្រងទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «យានយន្ត ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ ត្រូវបានអនុញ្ញាតឲ្យដោះលែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹង យ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដោយមិនមានការ លើកលែងជាលើកទី២ទេ»។សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ ដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ក្រោយបានឃាត់ទុក នៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ តាមបណ្តារាជធានី-ខេត្តមួយចំនួន។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប នឹងទៅកាន់ដំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប !

ភ្នំពេញ៖  យោងតាមព្រះរាជក្រឹត្យដែលអង្គភាព«csndaily» ទទួលបាន នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧។ សូមបញ្ជាក់ថា៖ អភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ រួមមាន៖-ទី១៖ លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ-ទី២៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង-ទី៣៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី-ទី៤៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត-ទី៥៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់-ទី៦៖ លោក សុខ លូ […]