យើងទាំងអស់គ្នាជាសមាជិក–សមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខ គណៈអភិបាលខណ្ឌសែនសុខ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌសែនសុខ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ ឲ្យមានការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
អនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិស បន្ថែមជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិប្រកបដោយគុណវុឌ្ឍផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល ទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្ដារ និងកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហា ប្រឈមជាសកលនៃការរីករាលដាលជំងឺកូវីដ–១៩ បានល្អប្រសើរដូចពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ការរៀបចំធ្វើ វិសោធនកម្មកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលទាំងបួនខាងលើនេះ គឺជា កាយវិការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ចៀស បាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូចមាន សញ្ញាតិពីរ ឬ សញ្ញាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬ ធ្វើទុក្ខបុកម្នេញមកលើជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។
ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះអនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធន៏កម្មរដ្ឋ ធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ និងសូមយកឱកាសនេះសម្តែងនូវ ការប្ដេជ្ញាចិត្តយ៉ាងមុតមាំធានាការពារថែរក្សាសន្តិភាព” ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយធ្វើឲ្យ ប៉ះពាល់ដល់ “សន្តិភាព” និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ ទោះក្នុងតម្លៃ ណាក៏ដោយ៕