ព័ត៌មានជាតិ

DJ Boom ស្លាប់ដោយសារ​កូវីដ-១៩ អ្នកក្នុងរង្វង់សិល្ប:​ផុសសារចូលរួមរំលែកទុក្ខផ្ទួនៗ

បន្ទាប់​ពីទទួលបានដំណឹងនៃការស្លាប់របស់តារាប្រុសខ្មែរម្នាក់គឺ DJ Boom ដោយសារជំងឺកូវីដ-១៩ភ្លាមៗ គេសង្កេតឃើញមានមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

DJ Boom បានស្លាប់នៅវេលាម៉ោង ៧៖៤៥ នាទីព្រឹក ថ្ងៃទី ២៥ ខែមីនា ដោយសារជំងឺកូវីដ-១៩ បានវាយលុកធ្វើឲ្យរលាកសួតទាំង​សងខាង​ធ្ងន់ធ្ងរខ្លាំង ហើយគួបផ្សំនអ្នកជំងឺមានសភាពធាត់កំរិត១និងលើសឈាមផងដែរ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។

អ្នកសិល្ប:ជាច្រើនបានភ្ញាក់ផ្អើលនិងបង្ហោះរូបភាពភ្ជាប់ជាមួយសាររំលែកទុក្ខ «RIP», ពុទ្ធោអើយ DJ ប៊ូម ស្លាប់បាត់ហើយដោយសារកូវីដ-១៩ ពិតជាមិនគួរ​ឲ្យ​ជឿព្រោះលឿនពេកហើយ «ចូលរួមរំលែកទុក្ខផង»។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន (DJ ប៊ូម) អាយុ ៣៨ឆ្នាំ ​ជាជំនួយការអគ្គនាយកផ្សាយនៅអង្គភាពពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេដឌុកកាលពីថ្ងៃ ទី២០ខែមីនាឆ្នាំ២០២១៕ប្រភព% កម្ពុជាថ្មី

adm

Leave a Reply

Your email address will not be published. Required fields are marked *