ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលមានឆ្លងរាលដាលនៃមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ប្រការ១៖ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញចូលតំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍»។បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចាំបាច់ ដូចមានកំណត់ក្នុងប្រការ២៕
Month: August 2021
អភិបាលខេត្តកំពង់ធំ ព្រមានថាការពារផលប្រយោជន៍រាស្ត្រដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់នោះទេ
កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំថ្លែង ព្រមានដល់មន្ត្រីគ្រប់រូបត្រូវការពារផលប្រយោជន៍រាស្ត្រដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់ទេ ។ ការថ្លែងយ៉ាងដូច្នេះក្នុងការប្រកាសតែងតាំង លោក សាយ គឹមឡម ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវទៅបម្រើការនៅសាលាខេត្តកំពង់ធំ ប្រកាសលោក តង់ គឹមតុលា ជាអភិបាលស្រុកប្រាសាទសំបូរថ្មីជំនួស លោកអ៊ុត វណ្ណរ៉ា ទៅជាអភិបាលស្រុកសណ្តាន់វិញ ។ ដោយមានការចូលរួមពីលោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ត្រីរាជការក្នុងស្រុកស្ទោងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ នៅសាលាស្រុកស្ទោង។ លោកសុខ លូ អភិបាលខេត្តកំពង់ធំបានបន្តថា កងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេគឺស្តាប់មេកើយរបស់ខ្លួន និងគណបញ្ជាការឯកភាពក្រុងស្រុក ហើយ អភិបាលក្រុង ស្រុកត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ ។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ […]
«វិថីតេជោ តំបន់ពយតាមូង» នឹងជាក្លាយទៅកន្លែងប្រារព្ធពិធី និងសម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរមកលំហែកម្សាន្ត
ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ខេត្តព្រះសីហនុ នាថ្ងៃខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការពង្រីកវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យបានធំទូលាយ សម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរ មកលំហែកម្សាន្ត ក៏ដូចជាសម្រាប់កម្មវិធីផ្សេងៗ របស់ខេត្តព្រះសីហនុនាពេលខាងមុខ។ប្រភពពីលោក ឃាង ភារម្យ ដ៏ដែលបានបន្តថា កាលពីថ្មីៗកន្លងមកនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យការដ្ឋាន និងបានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាពរបស់ក្រុងព្រះសីហនុ ព្រោះ វិថីតេជោ ដែលកំពុងស្ថាបនាថ្មីនេះ គឺមានការទាក់ទាញភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ និង មកអង្គុយលេងកម្សាន្ត ព្រោះមានទេសភាពស្អាតអាចគយគន់ផ្ទៃសមុទ្រក៏ដូចជា ទេសភាពក្នុងក្រុងព្រះសីហនុ បានយ៉ាងស្រស់ស្អាតផងដែរ។ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោក ចេង ស្រុង បានបញ្ជាក់ថា ការចាក់ដីពង្រីកទីតាំងខាងលើនេះ គឺពង្រីកបន្ថែមប្រវែង ៥០ ម៉ែត្រទៀតចូលទៅក្នុងសមុទ្រ ដើម្បីឱ្យបានទីធ្លាធំទូលាយ […]
ជនរងគ្រោះដោយអំពើប្លន់ និងប៉ុនប៉ងមនុស្សឃាត ស្នើសុំឲ្យអាជ្ញាធរខេត្ដព្រះសីហនុ ជួយរកយុត្ដិធម៌!
ព្រះសីហនុ ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានប្រាប់ថា មានក្រុមចោប្លន់មួយក្រុមធំ ដែលមានគ្នារាប់សិបនាក់ បានចូលប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាត។ ហ្វូងចោរបានសម្រុកចូលវាយដំ គម្រាមបាញ់សម្លាប់ ដុតបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ប្រមូលយកទូរស័ព្ទដៃអស់រាប់សិបគ្រឿង ប្រើប្រាស់ដោយអាវុធកាំភ្លើងអាកា ២ដើម, ជំពាមកៅស៊ូ, កាំបិត និងកាំភ្លើងស្នប់ (កាំភ្លើងកែច្នៃ) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅជិតភ្នំត្រងោល ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដោយអំពើប្លន់យកទ្រព្យសម្បតិ្ដ និងប៉ុនបងមនុស្សឃាត បានថ្លែងទាំងអួលដើមកសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្ដិ ផ្ទះសម្បែង និងរស់នៅដោយភ័យខ្លាច ចំពោះសកម្មភាពដ៏ឃោឃៅរបស់ក្រុមចោរប្លន់នេះ ពួកគាត់ស្នើសុំអាជ្ញាធរខេត្ដ សមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុត្ដិធម៌ឱ្យពួកគាត់បានរស់នៅសុខសុវត្ថិភាព ហើយបើសុំឲ្យអាជ្ញាធរតាមចាប់ក្រុមជនល្មើសបង្កហិង្សានេះ និងមេក្លោងរបស់ពួកគេឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទាក់ទងនឹងបញ្ហាភ្ញាក់ផ្អើលភ័យខ្លាចនេះ លោក មៀច ចាន់ មេឃុំបិតត្រាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានឱ្យសមត្ថកិច្ចទៅស្រាវជ្រាវហើយ ប៉ុន្តែសួរប្រភពព័ត៌មានអត់ចេញសោះ តែជាទូទៅ គឺរឿងឈ្លោះដណ្ដើមដីគ្នា។ ជាមួយគ្នានេះ លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលបិតត្រាំង […]
មន្ត្រីយោធាម្នាក់ រួមនិងបក្សពួកជាច្រើននាក់ បានល្មើសនិងបម្រាមរាជរដ្ឋាភិបាល ប្រមូលផ្តុំគ្នាលេងល្បែង ថែមទាំងព្រួតគ្នាវាយអ្នកសារព័ត៌មាន ម្នាក់រងរបួសស្រាល…
ខេត្តព្រៃវែង៖ មន្ត្រីយោធាម្នាក់ដែរជាម្ចាស់ទីតាំងសង្វៀន «ជល់មាន់ និង អាប៉ោង» អាងខ្លួនជាទាហាន ប្រមូលផ្ដុំបក្សពួក លេងល្បែងស៊ីសង ល្មើសបំរាមរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្កើតល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ថែមទាំងវ៉ៃអ្នកសារព័ត៌មានទៀតផង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ យោធាម្នាក់ឈ្មោះ រិន ជាអ្នកបង្កើតល្បែងស៊ីសង ( ជល់ មាន់ និង អាប៉ោង ដោយមិនខ្លាចការឆ្លងជំងឺកូវីត19 ឡើយមិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងយ៉ាងនេះបានព្រួតគ្នាដេញវ៉ៃអ្នកសារព័ត៌មានដែលចុះទៅផ្តិតយករូបភាពនៅទីតាំងដែលពួកខ្លួនកំពុងតែលេងល្បែង។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មាន មានលោក ផាត់ ហ៊ន និងអ្នកផ្សេងទៀត ចុះយកផ្តិតរូបភាពជាក់ស្តែង ត្រូវក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោង ដេញវាយរត់បាតជើងស ព្រាត ដែលស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ពាក់ព័ន្វករណីនេះលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា៖ ពិតជាមានលេងមែន តែទើបបាន១គូរ២គូតែប៉ុណ្ណោះ ត្រូវសារព័ត៌មានទៅដល់ ហើយកើតជាជម្លោះតែម្តងទៅ ហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។ មិនដឹងថាពួកគាត់បញ្ចប់គ្នាបែបណានោះទេ? ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា៖ តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅ ស្រុកកំពង់ត្របែក និងខេត្តព្រៃវែង មានវិធានការបែបណា ទៅលើម្ចាស់ […]
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ០៧នាក់ នៅស្រុកជាំក្សាន្ត និងរដ្ឋបាលខេត្ត បានសម្រេចដាក់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៦សីហា ដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ០៧នាក់ នៅស្រុកជាំក្សាន្ត និងរដ្ឋបាលខេត្ត បានសម្រេចដាក់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៦សីហា ដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។នៅថ្ងៃនេះផងដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានប្រកាសរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ២៤នាក់ ស្រី ១៥នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ គិតត្រឹមល្ងាចថ្ងៃទី៦សីហាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៧០០នាក់ ស្រី ៣៣០នាក់ កុមារ ២២នាក់ អ្នកជាសះស្បើយ ៤០៤នាក់ ស្រី ១៩២នាក់ កុមារ ១៣នាក់ និងមានអ្នកស្លាប់ ០២នាក់ ៕
វ៉ាក់សាំង AstraZeneca ៦៦ម៉ឺន ៨ពាន់ដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានមកដល់កម្ពុជាហើយ…
រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦ម៉ឺន ៨ពាន់ (៦៦៨,០០០) ដូសទៀត បានដឹកមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ គ្រាដែល រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។វ៉ាក់សាំងដែលដឹកមកដល់កម្ពុជា នាយប់នេះ គឺជាលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងចំនួន ៣៣ម៉ឺន ២ពាន់ ( ៣៣២, ០០០)ដូស រួចមកហើយ។ ជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកជាច្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែង ក្នុងពេលប្រគល់ និងទទួលវ៉ាក់សាំង កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ ថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូសនេះ គឺធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា […]
អាជ្ញាធរខណ្ឌជ្រោយចង្វាចុះបង្ក្រាបហាងយីហោ តា សេត លួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង ទាំងថ្ងៃនិងឃាត់មនុស្សប្រុសស្រីចំនួន២២នាក់…
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វាចុះបង្ក្រាបហាងយីហោ តា សេត លួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង ទាំងថ្ងៃនិងឃាត់មនុស្សប្រុសស្រីចំនួន២២នាក់ ។ ជំងឺកូវីដ-១៩ វាកាចសាហាវ បានឆក់ជីវិតមនុស្សដ៏ផុយស្រួយបំផុត ! ក្នុងមួយថ្ងៃៗឆ្លងស្ទើរមួយពាន់នាក់ , ស្លាប់ក្នុងមួយថ្ងៃៗរាប់សិបនាក់, ដូច្នេះប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ក្រុមគ្រូពេទ្យ, អាជ្ញាធរនិងសមត្ថកិច្ច, ពិតជាហត់នឿយបំផុត ! រកតែពេលវេលាទទួលទានអាហារ, ដំណេកមិនបាន ដោយសារតែបំពេញតួនាទីភារកិច្ចជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ។ ផ្ទុយទៅវិញនៅតែមានប្រភេទក្រុមមនុស្សបំពានច្បាប់ ប្រមូលផ្ដុំគ្នាផឹកស៊ីសប្បាយអត់គិតអំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះសោះ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការបើកលក់គ្រឿងស្រវឹងក្នុងវិធានរដ្ឋបាល ម្ចាស់ហាងនៅតែផ្គើន មនុស្សខ្លះនៅតែឌឺ ទីបំផុត ! គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាបានចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោតា សេតលួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឃ្លាំង ហួតអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោតា សេត ដែលលួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង គឺជាការអនុវត្តផ្ទុយទៅនឹងលិខិតលេខ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ […]
សម្ដេចតេជោ ហាមដាច់ខាតមិនឱ្យពេទ្យរដ្ឋ យកប្រាក់ថ្លៃធ្វើតេស្តរកកូវីដ១៩ និងស្នើពេទ្យឯកជនកុំយកថ្លៃពេក
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសហាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសមិនឱ្យយកប្រាក់ពីប្រជាពលរដ្ឋដែលទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាដាច់ខាត ក៏ដូចជាបានស្នើទៅកាន់មន្ទីរពេទ្យឯកជនទាំងឡាយសូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលមេរោគកូវីដនេះបានទាន់ពេលវេលា។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយពិធីនេះបានធ្វើឡើងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការធ្វើតេស្ត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីគ្រប់គ្រងបានទាន់ពេលវេលា ហើយកន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យវិស័យឯកជននាំចូលឧបករណ៍ធ្វើតេស្ត ប៉ុន្តែប្រជាជនក្រីក្រពុំមានលទ្ធភាពបង់ប្រាក់ថ្លៃធ្វើតេស្តឡើយ ដូច្នេះបញ្ហានេះរដ្ឋនៅបន្តទទួលខុសត្រូវ។ ជាមួយគ្នានោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងសុខាភិបាលចែករំលែកនូវឧបករណ៍ធ្វើតេស្ត ទៅកាន់បណ្ដាមន្ទីរពេទ្យដែលនៅទីកន្លែងឆ្ងាយៗ និងចាំបាច់ក្នុងការធ្វើតេស្តជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ក៏មិនបានហាមឃាត់ប្រជាពលរដ្ឋដែលមានលទ្ធភាពទៅធ្វើតេស្តនៅមន្ទីរពេទ្យឯកជនដែរ ប៉ុន្តែសម្ដេចក៏បានស្នើដល់មន្ទីរពេទ្យឯកជនទាំងឡាយ សូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលមេរោគកូវីដនេះបានទាន់ពេលវេលា។ សម្ដេចតេជោ បានបន្តថា នៅលើពិភពលោកនេះមានប្រទេសមិនច្រើនទេ ដែលធ្វើតេស្តក៏អត់អស់លុយ ព្យាបាលក៏អត់អស់លុយ រាប់ទាំងព្យាបាលក៏អត់អស់លុយ ជនបរទេសចាក់វ៉ាក់សាំងនៅកម្ពុជាក៏អត់អស់លុយមួយសេន «ខ្មែរក្រ តែខ្មែរមានទឹកចិត្ត» ខណៈនៅប្រទេសក្នុងតំបន់ ធ្វើតេស្តត្រូវបង់លុយ។ […]