ព័ត៌មានជាតិ

ចោរ​ថ្លើមធំ សូម្បី​ផ្ទះ​ទល់មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មិន​ញញើត ហ៊ាន​យក​ឡាន​មក​លួច​ទ្រព្យ​គេ មិន​ទុក​សូម្បី​ព្រី​ភ្លើង

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ប្រមាណ​៥​រសៀល ថ្ងៃទី​៤​មករា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ករណី​ចោរ​ថ្លើមធំ ហ៊ាន​យក​ឡាន​មក​លួច​ទ្រព្យសម្បត្តិ​គេ ទាំង​ដែល​ផ្ទះ​ជនរងគ្រោះ នៅ​ទល់មុខ​ទីស្តីកា​គណៈរដ្ឋមន្ត្រី​មិន​ទុក​សូម្បី​ព្រី​ភ្លើង​។​ ​តាម​ការ​បង្ហោះ​របស់​គ​ណ​នី​ហ្វេ​សបុ​កមួយ​បាន​រៀបរាប់ថា «​ចោរ​ទ្រង់ទ្រាយ​ធំ​មាន​ឡាន​មក​ដឹក​ទៀត បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន នេះ​ជា​លើក​ទី​ពីរ​ហើយ តែ​លើក​នេះ​ព្រី​ភ្លើង​ក៏​ដោះ​យកទៅ​ដែរ ដឹង​វាល​ក់បាន​ម៉ាន​លុយ​ទេ ម៉ា​អា​ស្លាប់ ទីតាំង​ទល់មុខ​ទីស្តីកា​គណៈរ​ដ្ផ​មន្ត្រី​»​។​ ​គួរ​បញ្ជាក់ថា ផ្ទះ​រងគ្រោះ​ដែល​ត្រូវ​លោក​ចោរលួច​យក​ទ្រព្យ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ម្ចាស់ផ្ទះ​បាន​ទុកចោល​មិនមាន​មនុស្ស​ស្នាក់​នៅទេ គ្រាន់តែ​ដាក់​សម្ភារៈ​និង​របស់របរ​មួយចំនួន​។ តែ​អ្វីដែល​ហួសចិត្ត​នោះ គឺ​ក្រុម​លោក​ចោរ​ដ៏​ក្លាហាន​ទាំងនោះ បានមក​លួច​ទាំង​ថ្ងៃ​តែម្តង មាន​ទាំង​រថយន្ត​មក​ចាំ​ដឹក​ទៀត មិន​ញញើត​សូម្បីតែ​នៅ​ទល់មុខ​ទីស្តីកា​គណៈរដ្ឋមន្ត្រី​៕ 

ព័ត៌មានជាតិ

កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ករណី​លោក​ផ្កាយ​មួយ ហេង គា​ហុង ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង វាយ​សន្ដិសុខ​រយះ​ក្បាល

​កណ្ដាល ៖ ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល ដែល​ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ បណ្ដាល​ឲ្យ​ដួលសន្លប់ គឺ​ឈ្មោះ ហេង គា​ហុង ពាក់​ផ្កាយ​មួយ ជា​មន្ត្រី​យោធា​នៅ​តុលាការយោធា ចំណុះ​ក្រសួងការពារជាតិ ហើយ​ករណីនេះ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មន្ដ្រី​យោធា​រូបនោះ ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ​បណ្ដាល​ឲ្យ​បែក​ដួលសន្លប់​ក្នុង​ថ្លុកឈាម គឺ​ផ្ដើមចេញពី​រឿង​បាត់​ស្បែកជើង​មួយគូ​របស់​ជនបង្ក ហើយ​ជនបង្ក​ហៅ​ប្រធាន​សន្ដិសុខ​មក​ដោះស្រាយ តែ​ប្រធាន​នោះ​ពន្យារពេល​មិន​ព្រម​មក ទើប​ធ្វើ​ឲ្យ​ជនបង្ក​ខឹងសម្បារ​តែម្ដង​។ រហូតមកដល់​ពេលនេះ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​ ​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ ហេង គា​ហុង ពាក់​ផ្កាយ​មួយ ជា​មន្ត្រី​យោធា​នៅ​តុលាការយោធា ចំណុះ​ក្រសួងការពារជាតិ ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល […]

ព័ត៌មានជាតិ

ជាងឈើ២នាក់ ចេញពីស្រុកកំណើតមករុះរើ ផ្ទះឲគេ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២

ភ្នំពេញ: បុរស២នាក់ជាជាងផ្ទះផ្នែកឈើ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅចំណុច មុខវត្តចំបក់មាស សង្កាត់បាក់ខែង ខណះធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឲគេ នៅម្តុំជម្ពូវ័ន ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករាឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ ៦ ទល់មុខវត្តវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់១ឈ្មោះ ជេ សុជាតិអាយុ ៣១ឆ្នាំជាងផ្ទះឈើមានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ទី២ឈ្មោះ ឈឿនឆោមអាយុ ៤៨ឆ្នាំជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម។ជនរងគ្រោះទាំងនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ២០១២ ពណ៌ខ្មៅស្លាកលេខកំពង់ចាម១J ៨៩៥៥ ។ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ភេទប្រុសអាយុ២៥ ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន  ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។ តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានី។នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើងបញ្ច្រាស់ទិសគ្នាឲ្យបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹងបណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។រថយន្តនិងអ្នកបើកបរព្រមទាំងម៉ូតូត្រូវបាននគរបាលបានចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ចំណែកសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

បុរស​ម្នាក់​បើករថយន្ត​ស៊ីណា​មួយគ្រឿង គេច​ពី​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ​

​ភ្នំពេញ​៖​បុរស​ម្នាក់​បើកបរ​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿ​ល​លឿន គេច​ពី​រថយន្ត​នៅខាងមុខ​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត បាន​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​អ្នកបើកបរ និង​អ្នករួមដំណើរ​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១៥ នាទី​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុង​សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រេ​ជា​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ទៀត បាន​បើករថយន្ត​ម៉ាក ស៊ីណា​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 1544 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​បើក​គេច​ពី​រថយន្ត​ខាងមុខ ដែល​មិន​ចាំ​ម៉ាក រួច​រេ​ចង្កូត​ឡើងលើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​​យ៉ាងដំណំ​។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​អ្នកដទៃ​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ ត្រួតពិនិត្យ​ឃើញថា មិនមាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ហើយក៏​ប្រគល់​រថយន្ត​ទៅ​ម្ចាស់ យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

ព័ត៌មានជាតិ

បាញ់​ឡើងលើ ៧​គ្រាប់ តតាំង​ជាមួយ​សមត្ថកិច្ច​៩​ម៉ោង ប៉ុន្តែ​សមត្ថកិច្ច​បញ្ចប់​បេសកកម្ម​មុន​អរុណរះ

​ខេត្តកណ្ដាល ÷ នៅ​ទីបំផុត​ទៅ កម្លាំង​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បានធ្វើការ​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាញ់​ឡើងលើ ៧​គ្រាប់ គំរាម​មន្ត្រីនគរបាល​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះបាន​ហើយ នា​វេលា​ម៉ោង ១០:១០​នាទី​យប់ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​ធ្វើការ​ឡោមព័ទ្ធ​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​ក្រោយមក​សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ទើប​ខ្មាន់កាំភ្លើង​រត់ចេញ​ពី​កន្លែង​លាក់ខ្លួន ហើយ​សមត្ថកិច្ច​ក៏​ស្ទុះ​ទៅ​សង្គ្រប់​តែម្ដង​។​ ​គួរ​បញ្ជាក់ថា បុរស​ម្នាក់​ខាងលើ​នេះ បាន​បើករថយន្ត​ដឹកទំនិញ​ហើយ​ធ្វេសប្រហែស​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាក់​រាប​ដល់​ដី បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​នៅឯ​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន​នោះ ស្រាប់តែ​ជនបង្ក​រត់​ចូលទៅក្នុង​បន្ទប់​ដែលមាន​ទុកដាក់​កាំភ្លើង រួច​ទាញយក​កាំភ្លើង​អាកា​ស្ពាយ​ជាប់​ខ្លួន ហើយ​ថែមទាំង​បាញ់​គំរាម​ឡើងលើ​ចំនួន ៧ គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្រយុទ្ធ​តតាំង​គ្នា​ជាមួយ​សមត្ថកិច្ច ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ប្រើ​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ប៉ុណ្ណោះ​។ ​ហេតុការណ៍​បាញ់​គំរាម​នេះ បាន​កើតឡើង​ផ្ដើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ គឺ​ដំបូង​ជនដៃដល់​បាន​បើករថយន្ត​ដឹកទំនិញ​ធ្វេស​ប្រហែល​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​កាលពី​វេលា​ម៉ោង ១:៣០​នាទី​រសៀល ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​ទឹកដី​ឃុំ​សំពៅ​ពូន ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្មាន​នាទី​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត ព្រមទាំង​អ្នកបើកបរ​ទៅកាន់​ប៉ុស្តិ៍​សំពៅ​ពូន ធ្វើការ​សាកសួរ រួច​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​របស់​ជនបង្ក ឱ្យមកធ្វើ​ការដោះស្រាយ សងបំណុល​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ , ប៉ុន្តែ​ជនបង្ក​បែក​ជា​ស្ទុះរ​ត់ទៅ​ទាញ​កាំភ្លើង​អាកា​ក្នុង​បន្ទប់ធ្វើការ​របស់​មន្ត្រី​ប៉ុស្ដិ៍ ហើយ​សំងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ […]

ព័ត៌មានជាតិ

ពលករ​ច​ត្តា​ឡី​ស័ក​ម្នាក់​ស្លាប់ ដោយសារ​គាំងបេះដូង រអិលដួល​បោក​ក្បាល​ត្រូវ​ថាស់​បង្គន់​

ត្បូងឃ្មុំ​៖​បើតាម​របាយការណ៍រ​បស់ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​រាយការណ៍​ជូន ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ទ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​មាន​ករណី​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ស្លាប់ នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ សាលា​តេ​ជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅ​ក្នុងភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ភ្លាមៗ​នោះ កំលាំង​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានធ្វើ​កិច្ចសហការ​ជាមួយ​កំលាំង​ជំនាញ​ពេទ្យ​ការពារ​ជំងឺឆ្លង បានធ្វើការ​ពិនិត្យ​សាកសព​ឈ្មេ​ាះ អ៊ុន សុ​ី​ថា ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​មេលោង ឃុំ​មៀន ស្រុក​អូរាំងឱ ខេត្ត​ត្បូងឃ្មុំ ។​ ក្រោយពី​កម្លាំង​កា​រិ​យា​ល​យ័​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានធ្វើ​សហការ​ជាមួយ​កំលាំង​ជំនាញ​ពេទ្យ​ការពារ​ជំងឺឆ្លង បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ឃើញថា​សាកសព​មាន​ស្នាម​មុត​បែក​ត្រង់​គល់​ចិញ្ចើម​ខាងឆ្វេង​បន្តិច ហើយ​មាន​ឈាម​ប្រ​ទ្បា​ក់លើ​ផ្ទៃមុខ (​មូលហេតុ​) ចូល​បន្ទប់ទឹក​ដួល​បោក​ត្រូវ​ថាស​បង្គន់​បណ្ដាល​ឲ្យ​ស្លាប់​ផងដែរ​។​ ​បើ​យោងតាម​លោក គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋានថា ករណី​ស្លាប់​នេះ ដោយសារ​ជំងឺ​គាំង​ចង្វាក់បេះដូង (​ខ្យល់គរ​) ទើប​បណ្ដាល​អោយស្លាប់​។ ​សូមបញ្ជាក់ថា​÷ ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​បាន​ស្លាប់​នៅពេលដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ .​បាន​ត្រឡប់មក​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ បន្តដំណើរ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បាន​យក​សំណាក់​ទៅពិនិត្យ​លើក​ទី​១ ឃើញ​អវិជ្ជមាន​ជំងឺ​កូ​វីត ១៩ […]

ព័ត៌មានជាតិ

ធ្លាក់​ដែក​ពីលើ​អគារ​កំពុង​សាងសង់​មួយ​នៅ​ខណ្ឌ​បឹង​កេងកង ចំ​រថយន្ត​ម៉ែ​ក​សេ​ដេ​ស​ស៊េរី​ទំនើប​មួយគ្រឿង​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នៅ​បណ្ដោយ ផ្លូវ ៩៥ សង្កាត់ បឹង​កេងកង ៣ ខណ្ឌ បឹង​កេងកង មាន​ដែក​ធ្លាក់​ពីលើ​អគារ​មួយ​កំពុង​សាងសង់ ចំ​រថយន្ត​ម៉ែ​ក​សេ​ដេ​ស​ស៊េរី​ទំនើប​មួយគ្រឿង បណ្ដាល​ការខូចខាត​ដំបូល​ខាងមុខ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​។​ ​យោងតាម​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​នោះ បាន​ឲ្យ​ដឹងថា​៖ ដែក​សរសៃ​បាន​ធ្លាក់​ពីលើ​អគារ​កម្ពស់​រាប់សិប​ជាន់​មួយ ចំ​ត្រូវ​រថយន្ត​មួយគ្រឿង​បណ្តាល​ឲ្យ​រង ការខូចខាត តែ​មិន​ចំ​ត្រូវ​មនុស្ស​នោះទេ​។​ ​បើតាម​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា ៖​សំណាង​ហើយ​មិន​ត្រូវចំ​គាត់ បើ​ត្រូវ​វិញ​មិនដឹង​មាន​គ្រោះថ្នាក់​យ៉ាងណា​នោះទេ ដូច្នេះ​លោក​សំណូមពរ​ដល់​ម្ចាស់​ការដ្ឋាន​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ ជួយ​ពិនិត្យមើល​ឡើងវិញ​ផង​ចំពោះ​ដំណើរការ​សាងសង់ ត្រូវ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​។​ ​ដើម្បី​ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ថ្ងៃក្រោយ​ទៀត​នោះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ដោយ​ពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ ណែ​នាំឱ្យ​ការដ្ឋាន ឱ្យ​ចេះ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់​បន្ថែមទៀត ជៀសវាង​ការ​ធ្វេស​ប្រហែល បង្កឱ្យមាន​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ និង​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​៕​

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ ប្រាប់សិស្សជាប់បាក់ឌុបទាំងអស់ រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីទទួលបានអាហារូបករណ៍

ភ្នំពេញ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសកន្លងមក ដើម្បីទទួលបានអាហារូបករណ៍។ តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង ដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជន បានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី១» កន្លងមក។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រង ព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់ បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានផ្សព្វផ្សាយកន្លងមក។ […]

ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​រឺ​ម៉ក​បត់មិន​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ប៉ះ​បណ្តាល​ឲ្យ​ដួល​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​

កំពង់ស្ពឺ ៖ ចោរប្លន់៤នាក់ ដែលធ្វើសកម្មភាពជិះឡាននិងម៉ូតូ វាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ សមត្ថកិច្ច បានឲ្យដឹងថា ចោរប្លន់ទាំង៤នាក់ នេះ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះឈ្មោះ ទឹម ផល្លា ស្ថិតនៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពដោយជិះឡាននិងម៉ូតូ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចស្រុកឧដុង្គ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ៕