ព័ត៌មានជាតិ

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) នឹងមកដល់ភាគខាងកើតកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះនេះបានប្តូរទិសដៅបន្តិចចូលមកផ្នែកខាងលើ នៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីយប់ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖ * បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ។ * បណ្តារាជធានី-ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូបនារីម្នាក់ ខណៈប្រជាពលរដ្ឋប្រតាយប្រតប់ជាមួយ រួចជ្រុះកាំភ្លើងខ្លី ហើយដកកាំភ្លើងបាញ់រំដោះខ្លួន នៅភ្នំពេញ

(ថ្ងៃទី 02 November 2020 ម៉ោង 3:19 pm) ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង នៅកន្លែងលក់បបរមួយកន្លែងស្ថិតនៅតាមផ្លូវលេខ១៦៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើម ក្រោយពេលពួកគេធ្វើសកម្មភាពឆក់យកកាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបានម្ចាស់របស់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយ ប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងខ្លីពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់រហូតផ្អើលដល់កម្លាំង ល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។ នារីរងគ្រោះ រៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ និងទូរស័ព្ទ១គ្រឿងដែលរូបគាត់កំពុងតែ អង្គុយចុចលេងនៅកន្លែងលក់បបរកើតហេតុខាងលើ។ ពេលនោះរូបគាត់ក៏បានស្រែកឆោឡោហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះនាំគ្នាស្ទុះទៅប្រតាយប្រតប់ទាញ យកទូរស័ព្ទបានមកវិញ ហើយក៏បានទាញទម្លាក់ពីលើម៉ូតូ ។  ជនសង្ស័យបានស្រែកប្រាប់បក្ខពួក ដែលជាអ្នកបើកម៉ូតូឱ្យដកកាំភ្លើងខ្លីបាញ់ តែមិនទាន់បានដកចេញមកផង ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាទាញកៅអីគប់ទម្លាក់ពីលើម៉ូតូតែម្ដង រួចហើយបានវាយតប់គ្នាធ្វើឲ្យជនសង្ស័យជា អ្នកបើកម៉ូតូនោះជ្រុះកាំភ្លើងខ្លីម៉ាកK59ពីចង្កេះត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ផង ស្វាគមន៍ម្នាក់មួយដៃមួយជើងផង រហូតផ្អើលដល់កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីសាកសួរ […]

ព័ត៌មានជាតិ

អ្នករាជានិយម​ថៃ រាប់ពាន់នាក់ បានបង្ហាញ​កម្លាំង​គាំទ្រ​ព្រះមហាក្សត្រ​

​អ្នករាជានិយម​ថៃ​ដែល​គេ​ស្គាល់​ថា ជា​ក្រុម​អាវ​លឿង​រាប់ពាន់នាក់ បាន​សំដែង​ការគាំទ្រ​ដ៏​ធំ​បំផុត​ចំពោះ​របបរាជានិយម រហូតមកដល់​ថ្ងៃអាទិត្យ​នេះ (​ថ្ងៃទី ១ ខែវិច្ឆិកា​) ស្រប​ពេលដែល​ការតវ៉ា​ជាច្រើន​ខែ ដែល​បាន​អំពាវនាវ​ឱ្យមាន​កំណែទម្រង់​របប​រាជានិយម ក៏ដូចជា​ការទម្លាក់​នា​យក​រដ្ឋមន្ត្រី​។​ ​អតីត​តារាភាពយន្ត​ដែល​ប្តូរ​ការងារ​ជា​អ្នកស្ម័គ្រចិត្ត​ជួយសង្គ្រោះ បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ធ្វើបាតុកម្ម​នៅឯ​វិមាន Grand Palace ក្នុង​ទីក្រុង​បាងកក​ថា “​វា​ដល់ពេល​ដែល​យើង​ចេញមុខ​ការពារ​រាជានិយម​ដែលជា​ទីស្រឡាញ់​របស់​យើង​” ។​“​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​តស៊ូ​មតិ​ចំពោះ​ការផ្លាស់ប្តូរ​អ្វី​ក៏ដោយ​ដែល​ពួកគេ​ចង់បាន ប៉ុន្តែ​តើ​មាន​ហេតុផល​អ្វីដែល​ពួកគេ​ចង់​ធ្វើកំណែទម្រង់​រាជានិយម​?” ​រាជវាំង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការតវ៉ា​នៅ​ពាក់កណ្តាល​ខែកក្កដា​។ ក្រុមអ្នកតវ៉ា​និយាយថា អំណាច​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn គឺ​ធំធេង​ណាស់ ហើយ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​ផ្តល់ឱ្យ​ព្រះអង្គ​គ្រប់គ្រង​នូវ​អង្គភាព​កងទ័ព​ផ្ទាល់ខ្លួន​មួយចំនួន និង​ទ្រព្យសម្បត្តិ​រាជវាំង​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​ ​ពួកគេ​រិះគន់ ការរស់នៅ​រយៈពេល​យូ​របស់​ព្រះមហាក្សត្រ​នៅ​ប្រទេស​អាល្លឺម៉ង់​ថា​ខ្ជះខ្ជាយ​និង​ចោទប្រកាន់​របបរាជានិយម​ថា បានធ្វើឱ្យ​មានការ​គ្រប់គ្រង​កងទ័ព​ជាច្រើន​ទសវត្សរ៍ ដោយ​ទទួលយក​រដ្ឋប្រហារ​ដូចជា​រដ្ឋប្រហារ ដែល​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​កាន់អំណាច​ក្នុង​ឆ្នាំ ២០១៤ ។​​ការតវ៉ា​ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត​និង​យុវជន ដំបូង​បាន​ស្វែងរក​ការដក​លោក​ប្រា​យុទ្ធ​ចេញពី​តំណែង ប៉ុន្តែ​បានក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត ចំពោះ​រាជានិយម​ចាប់តាំងពី​ការបញ្ចប់ នៃ​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ដាច់ខាត​នៅ​ឆ្នាំ ១៩៣២ ។​ ​ការធ្វើ​បាតុកម្ម​ធំ​បំផុត​បាន​ទាក់ទាញ​មនុស្ស​រាប់ម៉ឺន​នាក់ ដែល​ច្រើនដង​និង​ច្រើនជាង​អ្នករាជានិយម ដែល​បាននាំគ្នា​ចេញមក​ប្រមូលផ្តុំ រួមទាំង​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ ដែល​ត្រូវបាន​បញ្ជា​ឱ្យ​ពាក់​ពណ៌​លឿង​ផង ដែលជា​ពណ៌​តំណាង​ឲ្យ​ព្រះមហាក្សត្រ​។​ ​ព្រះសង្ឃ Suwit Thongprasert ជា​ព្រះសង្ឃ​ដែល​បាន​សិ​ក ហើយ​ជា​មេដឹកនាំ​រាជានិយម​បាន​ស្វាគមន៍​ទំហំ នៃ​ហ្វូងមនុស្ស​កាលពី​ថ្ងៃអាទិត្យ​។ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​គឺជា​សញ្ញា​មួយ​សម្រាប់​អ្នក​ដែល​ចង់​លុបបំបាត់​របបរាជានិយម​គិតពី​ប្រជាជន​” […]

ព័ត៌មានជាតិ

បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ ក្នុងដំណាក់កាល​ទី​៣ ចាប់ពី​ថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ ក្នុងដំណាក់កាល​ទី​៣ ចាប់ពី​ថ្ងៃទី ០២ ខែវិច្ឆិកា រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។​ ​ក្នុងអំឡុងពេល​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា​សាធារណៈ ដំណាក់កាល​ទី​២ ក្រសួង​អប់រំ យុវជន និង​កីឡា​សង្កេតឃើញថា គ្រឹះស្ថានសិក្សា​បាននិងកំពុង​អនុវត្ត​យ៉ាង​ល្អប្រសើរ តាម​ការណែនាំ និង​ធានា បាន​នូវ​ការសិក្សា​របស់​សិស្ស​ប្រកបដោយ​សុខ​សុវត្ថិភាព ជាពិសេស​អនុវត្តបាន​ខ្ជាប់​ខ្លួន​តាម​គោលការណ៍​ប្រតិបត្តិ ស្តង់ដា (SOP)​។ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ បើក​ដំណើរការ​ឡើងវិញ ក្នុងដំណាក់កាល​ទី​៣ ។​ ​ក្នុង​ស្មារតី​បន្ត​ការបង្ការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ធានាបាន​នូវ និរន្តរភាព​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​អ្នកពាក់ព័ន្ធ ទាំងអស់​សូម​បន្ត​អនុវត្តតាម គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​-១៩ ដូច​ក្នុងដំណាក់កាល​ទី​២ និង​សេចក្តីណែនាំ​ដទៃទៀត​ដែល​ស្ថិតនៅ​ជា​ធរមាន ។​ ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​បន្ត​និង​បើក​ដំណើរការ​ឡើងវិញ […]

ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ទារក ទើបនឹង​កើត​ម្នាក់ នៅក្នុង​កេស​ឡាំង សង្ស័យ​ម្តាយ​យកមក​បោះចោល ជាប់​នឹង​របង​សាលារៀន​វត្តភ្នំ​

​ភ្នំពេញ​៖​សព​ទារក​ទើបនឹង​កើត​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅក្នុង​កេស​ឡាំង​មួយ​សង្ស័យ​ម្ដាយ​យកមក​បោះបង់ចោល នៅក្បែរ​សាលារៀន​វត្តភ្នំ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នា​វេលា​ម៉ោង ១២​និង​០០​នាទី​នៅ​រសៀល​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅ​ត្រង់ចំណុច​ក្បែរ​របង​សាលារៀន​វិទ្យាល័យ​វត្តភ្នំ ក្បែរ​គល់ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​ទារក​ដែល​ទើបនឹង​កើត​ខាងលើ សង្ស័យ​ត្រូវ​ម្ដាយ​យកមក​បោះបង់ចោល កាលពី​វេលាយប់​លុះដល់​ពេលព្រឹក​ថ្ងៃទី ១ ខែវិច្ឆិកា វេលា​ម៉ោង ១២​និង​០០​នាទី ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​បាត់បង់​អាយុជីវិត នៅក្នុង​កេស​ឡាំង​មួយ​ខ្លួន​អាក្រាតកាយ​ក្រហម​រងាល មាន​ក្រមា​ទ្រាប់​ពី​ខាងក្រោម ហើយ​សព​ទារក​ខាងលើនេះ សមត្ថកិច្ច​បានបញ្ជាក់​ថា ជា​ទារក​ក្មេងប្រុស​ទើបតែ​កើត​បាន​មួយថ្ងៃ ត្រូវ​ម្ដាយ​យកមក​បោះចោល​នៅ​កន្លែងកើតហេតុ​ខាងលើ​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​យក​ខ្សែ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ រង់ចាំ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ​ទៅលើ​សព​របស់​ជនរងគ្រោះ​ខាងលើ ដែល​ស្លាប់​ខាងលើ​៕

ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​ខែ្មរ ចំនួន ៣៧​នាក់​លួច​ឆ្លងដែន​ទៅ​ថៃ ត្រូវ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ឃាត់ខ្លួន អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការធ្វើសកម្មភាព​បែបនេះ​ទៀត​

​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ៖ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី បានធ្វើការ​ល្បាត​តាម​របៀង​ស្លាប​ឆ្វេង និង​ស្លាប​ស្តាំ ក្នុង​រង្វង់​ប្រតិបត្តិ​ការណ៍​របស់​ប៉ុស្តិ៍ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើការ​ឆ្លងដែន​តាម​របៀង​។ ​បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍ ក៏បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ខែ្មរ ចំនួន ៣៧​នាក់ ស្រី ១៧​នាក់ ក្នុងនោះ​កុមារ ០៥​នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ដែល​ខ្លះ​ជា​អ្នកស៊ីឈ្នួល​លើក​សម្ភារៈ និង​ខ្លះទៀត​ជា​អាជីវករ បានធ្វើការ​ឆ្លងដែន​ចេញទៅ​ផ្សារ បាន​ខៅ​ឌី​ន (​ផ្សារ​ជាប់​ព្រំដែន​) ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ តាម​របៀង (​ស្លាប​ឆ្វេង និង​ស្លាប​ស្ដាំ​) របស់​ប៉ុស្តិ៍​។ ​ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការអប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ ឲ្យ​បញ្ឈប់​ការធ្វើសកម្មភាព​បែបនេះ​ទៀត និង​បានអនុញ្ញាត​ឲ្យ​ពួកគាត់​ត្រលប់​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​៕​

ព័ត៌មានជាតិ

ជនជាតិ​អាឡឺម៉ង់​ម្នាក់ ស្លាប់​នៅ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​អន្ដរជាតិ​ខេ​មា​

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ជនជាតិ​អាឡឺម៉ង់​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេ​មា ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​២៩៤ ភូមិ​៦ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ​យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​បឹង​កេងកង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ CLAUBEN PETER GERHARD ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​អាឡឺម៉ង់ ទីលំនៅ​គ្មាន មុខរបរ មន្ដ្រី​ចូល​និ​វត្ដ​ន៍​។​ ​ប្រភព​ដដែល​បន្តថា យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ភឿ​ក សុភា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មុខរបរ​គិលានុបដ្ឋាក បាន​ឲ្យ​ដឹងថា កាល​កើតហេតុ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​នឹង​០០​នាទី ជនរងគ្រោះ បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​អន្ដរជាតិ​ខេ​មា គ្រូពេទ្យ​បាន​ពិនិត្យ​រកឃើញ ខ្វះ​គ្រាប់​ឈាម និង​រលាក​សួត​។ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ធ្លាយ​ពោះវៀនធំ និង​រលាក​ស្រោមពោះ រហូតដល់​ថ្ងៃទី​១៨ ខែតុលា […]