ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ទារក ទើបនឹង​កើត​ម្នាក់ នៅក្នុង​កេស​ឡាំង សង្ស័យ​ម្តាយ​យកមក​បោះចោល ជាប់​នឹង​របង​សាលារៀន​វត្តភ្នំ​


​ភ្នំពេញ​៖​សព​ទារក​ទើបនឹង​កើត​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅក្នុង​កេស​ឡាំង​មួយ​សង្ស័យ​ម្ដាយ​យកមក​បោះបង់ចោល នៅក្បែរ​សាលារៀន​វត្តភ្នំ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នា​វេលា​ម៉ោង ១២​និង​០០​នាទី​នៅ​រសៀល​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅ​ត្រង់ចំណុច​ក្បែរ​របង​សាលារៀន​វិទ្យាល័យ​វត្តភ្នំ ក្បែរ​គល់ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​ទារក​ដែល​ទើបនឹង​កើត​ខាងលើ សង្ស័យ​ត្រូវ​ម្ដាយ​យកមក​បោះបង់ចោល កាលពី​វេលាយប់​លុះដល់​ពេលព្រឹក​ថ្ងៃទី ១ ខែវិច្ឆិកា វេលា​ម៉ោង ១២​និង​០០​នាទី ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​បាត់បង់​អាយុជីវិត នៅក្នុង​កេស​ឡាំង​មួយ​ខ្លួន​អាក្រាតកាយ​ក្រហម​រងាល មាន​ក្រមា​ទ្រាប់​ពី​ខាងក្រោម ហើយ​សព​ទារក​ខាងលើនេះ សមត្ថកិច្ច​បានបញ្ជាក់​ថា ជា​ទារក​ក្មេងប្រុស​ទើបតែ​កើត​បាន​មួយថ្ងៃ ត្រូវ​ម្ដាយ​យកមក​បោះចោល​នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​យក​ខ្សែ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ រង់ចាំ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ​ទៅលើ​សព​របស់​ជនរងគ្រោះ​ខាងលើ ដែល​ស្លាប់​ខាងលើ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *