ព័ត៌មានជាតិ

ជនជាតិ​អាឡឺម៉ង់​ម្នាក់ ស្លាប់​នៅ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​អន្ដរជាតិ​ខេ​មា​


​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ជនជាតិ​អាឡឺម៉ង់​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេ​មា ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​២៩៤ ភូមិ​៦ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​បឹង​កេងកង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ CLAUBEN PETER GERHARD ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​អាឡឺម៉ង់ ទីលំនៅ​គ្មាន មុខរបរ មន្ដ្រី​ចូល​និ​វត្ដ​ន៍​។​

​ប្រភព​ដដែល​បន្តថា យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ភឿ​ក សុភា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មុខរបរ​គិលានុបដ្ឋាក បាន​ឲ្យ​ដឹងថា កាល​កើតហេតុ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​នឹង​០០​នាទី ជនរងគ្រោះ បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​អន្ដរជាតិ​ខេ​មា គ្រូពេទ្យ​បាន​ពិនិត្យ​រកឃើញ ខ្វះ​គ្រាប់​ឈាម និង​រលាក​សួត​។ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ធ្លាយ​ពោះវៀនធំ និង​រលាក​ស្រោមពោះ រហូតដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​នឹង​០០​នាទី គ្រូពេទ្យ​ក៏បាន​សម្រេច​វះកាត់​ពោះវៀនធំ និង​រលាក​ស្រោមពោះ បន្ទាប់ពី​វះកាត់​រួច គ្រូពេទ្យ​បាន​បញ្ចូល​ឈាម​១៦​ផ្លោក ហើយ​គ្រូពេទ្យ​បាន​ចោះ​រន្ធ​ពោះវៀនធំ និង​ក្រពះ​បង្ហូរ​លាមក ចេញមក​ខាងក្រៅ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​នឹង​ង​៤០​នាទី ជនរងគ្រោះ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង សម្ពាធ​ឈាម​ធ្លាក់ចុះ​ដល់​កម្រិត អា​ប្រី​យ​តង់ស្យង់ វាស់​លែង​បាន ជនរងគ្រោះ​ក៏​ស្លាប់​តែម្ដង​។​

​តាម​ការសន្និដ្ឋាន របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ និង​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បញ្ជាក់​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​រលាក​ស្រោមពោះ ក្លាយ​រោគ​ធ្ងន់ធ្ងរ និង​ធ្លាយ​ពោះវៀនធំ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ យកទៅ​តម្កល់​នៅ​វត្ដ​ស្ទឹងមានជ័យ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *