(ភ្នំពេញ): ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានសន្យានឹងបន្តស្វែងរកជំនួយបន្ថែមទៀតដល់ក្រសួងការងារក្នុងករណីដែលមានតម្រូវការបន្ថែមទៀតផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាណចិត្តដ៏ធំទូលាយរបស់រដ្ឋបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េដែលបានគិតគូរ និងបន្តយកចិត្តទុកដាក់ដើម្បីសម្រួលដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម៕
Related Articles
បុគ្គលអ្នកសារព័ត៌មាន រហសនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល
កណ្តាល៖នគរបាលស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហសនាម «ស្អែកស្លាប់ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប តាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទីនៅចំណុចភូមិ តាជៃ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលជ្រៃលាស់ បានធ្វើការឃាត់ខ្លួនឈ្មោះប៉ូ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរ សារព័ត៌មាន មានទីលំនៅភូមិ ព្រែកក្តាម ឃុំ កោះចិនស្រុកពញាឮ ខេត្ដកណ្ដាល ពីបទ៖ គំរាមកំហែង […]
ឯកឧត្តម ស សុខា អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ បន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី…
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការអំពាវនាវនេះ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
អ្នករាជានិយមថៃ រាប់ពាន់នាក់ បានបង្ហាញកម្លាំងគាំទ្រព្រះមហាក្សត្រ
អ្នករាជានិយមថៃដែលគេស្គាល់ថា ជាក្រុមអាវលឿងរាប់ពាន់នាក់ បានសំដែងការគាំទ្រដ៏ធំបំផុតចំពោះរបបរាជានិយម រហូតមកដល់ថ្ងៃអាទិត្យនេះ (ថ្ងៃទី ១ ខែវិច្ឆិកា) ស្របពេលដែលការតវ៉ាជាច្រើនខែ ដែលបានអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយម ក៏ដូចជាការទម្លាក់នាយករដ្ឋមន្ត្រី។ អតីតតារាភាពយន្តដែលប្តូរការងារជាអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានលើកទឹកចិត្តប្រជាជនឲ្យធ្វើបាតុកម្មនៅឯវិមាន Grand Palace ក្នុងទីក្រុងបាងកកថា “វាដល់ពេលដែលយើងចេញមុខការពាររាជានិយមដែលជាទីស្រឡាញ់របស់យើង” ។“មនុស្សគ្រប់រូបមានសិទ្ធិតស៊ូមតិចំពោះការផ្លាស់ប្តូរអ្វីក៏ដោយដែលពួកគេចង់បាន ប៉ុន្តែតើមានហេតុផលអ្វីដែលពួកគេចង់ធ្វើកំណែទម្រង់រាជានិយម?” រាជវាំងមិនបានធ្វើអត្ថាធិប្បាយទេ ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ានៅពាក់កណ្តាលខែកក្កដា។ ក្រុមអ្នកតវ៉ានិយាយថា អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn គឺធំធេងណាស់ ហើយចង់ឲ្យមានការផ្លាស់ប្តូរ ដែលផ្តល់ឱ្យព្រះអង្គគ្រប់គ្រងនូវអង្គភាពកងទ័ពផ្ទាល់ខ្លួនមួយចំនួន និងទ្រព្យសម្បត្តិរាជវាំងដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ពួកគេរិះគន់ ការរស់នៅរយៈពេលយូរបស់ព្រះមហាក្សត្រនៅប្រទេសអាល្លឺម៉ង់ថាខ្ជះខ្ជាយនិងចោទប្រកាន់របបរាជានិយមថា បានធ្វើឱ្យមានការគ្រប់គ្រងកងទ័ពជាច្រើនទសវត្សរ៍ ដោយទទួលយករដ្ឋប្រហារដូចជារដ្ឋប្រហារ ដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាកាន់អំណាចក្នុងឆ្នាំ ២០១៤ ។ការតវ៉ាដែលដឹកនាំដោយក្រុមនិស្សិតនិងយុវជន ដំបូងបានស្វែងរកការដកលោកប្រាយុទ្ធចេញពីតំណែង ប៉ុន្តែបានក្លាយជាបញ្ហាប្រឈមធំបំផុត ចំពោះរាជានិយមចាប់តាំងពីការបញ្ចប់ នៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រដាច់ខាតនៅឆ្នាំ ១៩៣២ ។ ការធ្វើបាតុកម្មធំបំផុតបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ដែលច្រើនដងនិងច្រើនជាងអ្នករាជានិយម ដែលបាននាំគ្នាចេញមកប្រមូលផ្តុំ រួមទាំងសមាជិកនៃកងកម្លាំងសន្តិសុខ ដែលត្រូវបានបញ្ជាឱ្យពាក់ពណ៌លឿងផង ដែលជាពណ៌តំណាងឲ្យព្រះមហាក្សត្រ។ ព្រះសង្ឃ Suwit Thongprasert ជាព្រះសង្ឃដែលបានសិក ហើយជាមេដឹកនាំរាជានិយមបានស្វាគមន៍ទំហំ នៃហ្វូងមនុស្សកាលពីថ្ងៃអាទិត្យ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “វាគឺជាសញ្ញាមួយសម្រាប់អ្នកដែលចង់លុបបំបាត់របបរាជានិយមគិតពីប្រជាជន” […]