ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” ។ «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ។ (រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី២៨ ឧសភា ២០២៤)
Related Articles
ផ្ទុះឆេះធុងម៉ាស៊ីត្រជាក់នៅក្នុងហាងមួយកន្លែ យីហោ «យ៉ាឃុន កាយ៉ាថូស» ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក
ភ្នំពេញ ៖ ហាងយីហោ «យ៉ាឃុន កាយ៉ាថូស»មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះធុងម៉ាស៊ីនត្រជាក់ និងសម្ភារខាងក្នុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែផ្ទុះធុងម៉ាស៊ីនត្រជាក់នៅក្នុងហាងមួយកន្លែង ដែលមានយីហោ «យ៉ាឃុន កាយ៉ាថូស» ដែលបង្កជាអគ្គិភ័យឆាប់ឆេះធុងម៉ាសុីត្រជាក់ និងសម្ភារនៅខាងក្នុងហាង ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រហូតចេញរថយន្តជាច្រើនគ្រឿងមកដល់ចំណុចកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។ ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរថយន្តរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើបាស់ទឹកអស់២ទ្បាន, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ ក្រោយពេលកើតហេតុ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃខែឆ្នាំដដែល និងមិនបណ្តាលឱ្យនរណាម្នាក់ រងរបួសក្នុងករណីនេះទេ ហើយមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលក្បែហាងកើតហេតុឡើយ៕
ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ
ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេកតាកែវ៖ ហេតុការណ៍ដ៏គួរឱ្យនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់នៅកំប៉ូតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដែលអំពើនេះជាសកម្មភាពដ៏សាហាវ និងឃោឃៅបំផុត ដែលមហាជនមិនអាចលើកលែងបាន៕
អភិបាលខេត្តកំពង់ធំ ព្រមានថាការពារផលប្រយោជន៍រាស្ត្រដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់នោះទេ
កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំថ្លែង ព្រមានដល់មន្ត្រីគ្រប់រូបត្រូវការពារផលប្រយោជន៍រាស្ត្រដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់ទេ ។ ការថ្លែងយ៉ាងដូច្នេះក្នុងការប្រកាសតែងតាំង លោក សាយ គឹមឡម ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវទៅបម្រើការនៅសាលាខេត្តកំពង់ធំ ប្រកាសលោក តង់ គឹមតុលា ជាអភិបាលស្រុកប្រាសាទសំបូរថ្មីជំនួស លោកអ៊ុត វណ្ណរ៉ា ទៅជាអភិបាលស្រុកសណ្តាន់វិញ ។ ដោយមានការចូលរួមពីលោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ត្រីរាជការក្នុងស្រុកស្ទោងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ នៅសាលាស្រុកស្ទោង។ លោកសុខ លូ អភិបាលខេត្តកំពង់ធំបានបន្តថា កងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេគឺស្តាប់មេកើយរបស់ខ្លួន និងគណបញ្ជាការឯកភាពក្រុងស្រុក ហើយ អភិបាលក្រុង ស្រុកត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ ។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ […]