ព័ត៌មានជាតិ

ទីបំផុតសមត្ថកិច្ចចាប់ខ្លួនឯកឧត្តម ចិត្តធម៌ ប្រើស្ទីលបោក ចែកដីឱ្យប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុននេះបន្តិច នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ …

(ភ្នំពេញ):សមត្ថកិច្ចនាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋអោយទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចនគរបាលផែនសន្តិសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយនាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋអោយទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ! ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក។ ទីបំផុត ! ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ។

adm

Leave a Reply

Your email address will not be published. Required fields are marked *