(កំពង់ធំ): ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីល្បែងស៊ីសងបញ្ចុលមាន់លួចលាក់ក្នុងចំការស្វាយចន្ទីនៅចំណុចភូមិអូសោមជាប់ព្រំទល់ភូមិថ្មីក្នុងភូមិសាស្ត្រទឹកដី ឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ។ត្រូវបានកម្លាំងអធិការនគរបាលស្រុកសន្ទុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងល្វាចុះបង្ក្រាបកាលពីរសៀលថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២៤ធ្វើឱ្យក្រុមអ្នកញៀនល្បែងរត់ផាកក្រញ៉ាំទាំងបាតជើងសព្រាតដោយមិនបានបន្សល់ទុកនៅវត្ថុតាងដូចជាម៉ូតូរថយន្តអ្វីនោះទេព្រោះថាពួកអ្នកញៀនល្បែងទាំងនេះមិនបានបើកសង្វៀនទ្រុងទ្រាយធំទេ។គ្រាន់តែណាត់គ្នាជល់តាមចំការស្វាយចន្ទីតែប៉ុណ្ណោះហើយម្យ៉ាងទៀតក្រុមអ្នកញៀនល្បែងមិនបានជិះម៉ូតូទៅដល់កន្លែងទេទើបសមត្ថកិច្ចយើងមិនបានមិនចាំបានវត្ថុតាងអ្វីឡើយ។ពួកអ្នកញៀនល្បែងមិនបានជិះម៉ូតូយកទៅទុកកន្លែងលេងនោះទេទើបសមត្ថកិច្ចយើងមិនបានប្រមូលវត្ថុតាងអ្វីឡើយ។ជាចុងក្រោយលោកអធិការនគរបាលស្រុកសន្ទុកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុកមេត្តាជួយសហការផ្តល់ព័ត៌មានរាល់អំពើល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទដើម្បីយើងទប់ស្កាត់ឲ្យទាន់ពេលវេលាស្របទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច៕ដោយ:(ខឹម សុវណ្ណា)
Related Articles
អភិបាលខណ្ឌដូនពេញបន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធាន ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ស្រះចក ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ២,០០០ម៉ាស់ ។ សូមបញ្ជាក់ថា ម៉ាស់ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាស់ពាក់ទូទាំងមូលដ្ឋានខណ្ឌដូនពេញ ៕ដោយ៖ តុង ទូច រ៉ាវុធ
អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥នាក់ថែមទៀត
ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៥ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ អ្នកឆ្លងថ្មីទាំង៥៥នាក់ មាននៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តកណ្ដាលចំនួន១ដូចខាងក្រោម៖ ១៖ ក្រុងព្រៃវែង ចំនួន១នាក់ ២៖ ស្រុកព្រះសេ្តច ចំនួន១៩នាក់ ៣៖ ស្រុកពារាំង ចំនួន១៣នាក់ ៤៖ ស្រុកមេសាង ចំនួន១០នាក់ ៥៖ ស្រុកបាភ្នំ ចំនួន៣នាក់ ៦៖ ស្រុកស៉ីធរកណ្ដាល ចំនួន៣នាក់ ៧៖ ស្រុកស្វាយអន្ទរ ចំនួន២នាក់ ៨៖ ស្រុកពោធិ៍រៀង ចំនួន២នាក់ ៩៖ ស្រុកពាមរក៍ ចំនួន ១នាក់ ១០៖ មកពីខេត្តកណ្ដាល ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដង នៅក្នុងរយៈពេលបីខែ?
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយៈពេលបីខែ ហើយដល់ពេល ១ឆ្នាំ បូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនដងជាងគេ? សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហើយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថា តើព័ត៌មាននោះ ប្រកបដោយវិជ្ជាជីវៈ ដែរឬទេ? ប្រសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វើជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយ បានធ្វើនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មានការយល់ច្រឡំ។ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម […]