ព័ត៌មានជាតិ

ស.ព​​យុវតី​​ម្នាក់ ដែល​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​២​ថ្ងៃមុន ​បាន​រកឃើញហើយ…

(ភ្នំពេញ): ស.ព​​យុវតី​​ម្នាក់ ដែល​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​២​ថ្ងៃមុន ​បាន​អណ្តែត​ឡើង​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​០៥​ខែតុលា ឆ្នាំ​២០២៣ នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ ព្រែក​តា​គង់​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ហើយ​ត្រូវ​ក្រុម​សង្គ្រោះ​៩១១​ជួយ​ស្រង់​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ស.ព​​យុវតី​​រងគ្រោះ​ឈ្មោះ​នី​តា អាយុ​១៥​ឆ្នាំ មាន​អា​សយ​ដ្ឋា​ន​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

​គួរ​បញ្ជាក់​ថា យុវតី​រងគ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​នៅ វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ ២០២៣​ហើយ បាន​លិច​បាត់​រក​ស.ព​ពុំ​ឃើញ​ឡើយ​ស​ន្ស​ល់​ទុក​តែ ទូរស័ព្ទ ​និង​ស្បែកជើង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវតី​រងគ្រោះ​រូប​នោះ​បាន​ដើរ​ឡើង លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។​ នៅ​ពេល​ឡើង​ដល់​កណ្តាល​ស្ពាន​ហើយ​ចុះ​បន្តិច ស្ថិត​នៅ​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ ក៍បាន​ដោះ​ស្បែកជើង​ទុក​ទូរស័ព្ទ​ហើយ​តោង​បង្កាន់ដៃស្ពាន​លោ.ត​ទំ​លាក់ខ្លួន​តែ​ម្តង ។ ​លុះ​ក្រោយមក ស្ត្រី​ជា​ម្តាយ​ក៍បាន​ទូរស័ព្ទ​ទាក់ទង​ដឹង​ដំណឹង​អ​កុ​ល​នេះ ​។ ​នៅ​យប់​នោះ ស្ត្រី​ជា​ម្តាយ និង​ក្រុម​គ្រួសារ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ស្ពាន​និង​បាន​យំសោក​ជា​ខ្លាំង កាន់​ទូរស័ព្ទ​មើលរូប​កូនស្រី​ជាទី​ស្រលាញ់​យ៉ាង​អា​លោះ​អាល័យ​ជាទី​បំផុត​។

ទាក់ទិន​មូលហេតុ ដែល​ធ្វើ​អោយ​នាង​គិត​ខ្លី ត្រូវ​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ដោយសារ​តែតូចចិត្ត​នឹង​ម្តាយ​​ប្រៀន​​ប្រដៅ​មិន​ឱ្យ​ជក់បារី​អេ​ឡិច​ត្រូ​និក​ក៍បាន​តូចចិត្តទៅ​លោ.តទឹក​តែ​ម្តង​ ។ ​នៅ​យប់​នោះ​ដែរ​ ក៏មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ទៀត ក៍បាន​ប៉ង​លោ.តទឹកដែរ ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​បងប្អូន ជួយ​ឃាត់​ទាន់ ​។ ​ដោយឡែក មាន​តែ នី​តា​ទេ បាន​លោ.តទឹក​លិច​បា.ត់​រក​ស.ព​ពុំ​ឃើញ ។​លុះ​នៅ​រសៀល​ថ្ងៃ​ទី ០៥​ខែ តុលា​នេះ ស.ពក៏បាន​អណ្តែត​ឡើង​ហើយ ត្រូវ​បាន​ក្រុម​សង្គ្រោះ​៩១១​ចុះ​ទៅ​ជួយ​ស្រង់​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​តំកល់​ធ្វើបុណ្យ​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *