សមាគមសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Related Articles
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប
ភ្នំពេញ៖ នារសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ០២តោន ពីក្រុមហ៊ុន ជីហ្គៀ គ្រុបប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភអង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
ផ្ទះឈើមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត រួមទាំងរថយន្តព្រុសមួយគ្រឿង ត្រូវភ្លើងឆេះខ្ទេចគ្មានសល់
កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត និងរថយន្តព្រុសមួយគ្រឿង បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះខ្ទេច ។ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុដែលសង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆាបឆេះផ្តើមចេញពីចង្ក្រានបាយ ក្រោយឆាបឆេះភ្លាមៗ រថយន្តម៉ាកព្រុសមួយគ្រឿងម្ចាស់បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះអស់ អ្នកជិតខាងជួយយកចេញបានតែម៉ូតូ២គ្រឿងប៉ុណ្ណោះ ។ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញទៅជួយអន្តរាគមន៍ ប្រើទឹកបាញ់អស់៧រថយន្តទើបភ្លើងរលត់ ។ជុំវិញករណីអគ្គិភ័យឆេះផ្ទះអាជីវករនេះ សមត្ថកិច្ចខេត្តកំពង់ចាមកំពុងស្រាវជ្រាវបន្ត៕
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ ក៏មានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។