(បាត់ដំបង): ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយភូមិ បឹងអារក្ស និងជាអនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម បានដឹកនាំអនុប្រធាន សមាជិក សមាជិកាជាច្រើនរូប ដើម្បីទៅសំណះសំណាល សួរសុខទុក្ខ និង
ចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ១៣៥គ្រូសារ ព្រមទាំងលើកស្លាកគណបក្សប្រជាជន កម្ពុជា ចំនួន០៣កន្លែង ក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ ផ្តាំផ្ញើ ទៅកាន់បងប្អូន ប្រជាពលរដ្ឋយើង អោយនាំគ្នាចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា ដើម្បី រក្សាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍ ក្នុងមូលដ្ឋាន និងប្រទេសកម្ពុជា ទាំងមូល មានតែ គណបក្សប្រជាជន កម្ពុជា តែមួយគត់ ដែលអាចរក្សា សុខសន្តិភាព នេះបាន។
ក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានជួយអភិវឌ្ឍន៍ភូមិបឹងអារក្សនេះ អោយបានរីកចម្រើនគួរអោយកត់សំគាល់ មិនត្រឹមតែប៉ុណ្ណឹង ឯកឧត្តម បណ្ឌិត បានជួយឧបត្ថម្ភនាពេលកន្លងទៅថ្មីៗ ក្នុងភូមិបឹងអារក្ស ឃុំអំពិលប្រាំដើមនេះ ដូចជា:
-ដាក់លូ បីជូរ និងធ្វើមុខឆ្នៀង តភ្ជាប់ផ្លូវដើម្បីបញ្ជៀសទឹកជំនន់ចំនួនបីភូមិ
-ផ្លូវក្នុងភូមិ ចំនួន ០១ខ្សែរ
-មុខឆ្នៀង ចំនូន ០១ទីតាំង
-អំពូលភ្លើងសូឡា ចំនួន ១០ ដើម្បី ដាក់បំភ្លឺ ផ្លូវក្នុងភូមិ បឹងអារក្ស
-អំពូលភ្លើងសូឡា ចំនួន ០៥ ជូនភូមិក្បែរភូមិបឹងអារក្ស
-រ៉ាប់រងការចំណាយ ដើម្បីបង្កើនក្តីសុខជូនប្រជាជនទូទៅ(បុណ្យភូមិ)
-ផ្តល់អាហាររូបករណ៍នៅសកលវិទ្យាល័យផ្នែកនីតិសាស្រ្ត ជូនសកម្មនារី ០១រូប
-ថ្លៃសិក្សា លើជំនាញរដ្ឋបាល ចំនួន០៤រូប
-និងអ៊ុំពូមីងបងប្អូនក្នុងស្រុកដទៃៗទៀត ជាលក្ខណះមនុស្សធម៍ជាច្រើនផងដែរ។
ក្នុងអំឡុកពេលកំពុងសំណះសំណាលនោះ មានប្រជាពលរដ្ឋជាច្រើន មានសេចក្តីរីករាយ ទំនុបចិត្ត គោរពស្រឡាញ់ និងសំណូមពរ ឯកឧត្តម បន្តជួយបក្សក្នុងភូមិ ឃុំនេះ នាអាណត្តិក្រោយៗបន្តទៀត។
សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ តែងតែ ចូលរួម គ្រប់សកម្មភាព ដោយដើរតាម ផែនការយុទ្ធសាស្ត្រ របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ចូលរួម កសាង អភិវឌ្ឍន៍ ថែមទាំង ថែរក្សា សុខសន្តិភាព ដោយប្តេជ្ញា ចិត្ត មិនឲ្យ ជនណា មកបំផ្លិចបំផ្លាញ សន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ បានឡើយ ៕អត្ថបទ: លោក រ៉ម គឹមហួរ