ព័ត៌មានជាតិ

ខេត្តកំពតរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំចិន ទទួលបានភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជាង៦ម៉ឺននាក់

(កំពត): លោក សយ ស៊ីណុល ប្រធាន មន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យ ដឹងថាកាលពីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២៤ ខេត្តកំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូត ថ្ងៃទី ១១ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរ ជាតិប្រម៉ាណជាង៦៤.៥២៨នាក់ កើន ឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពតបានឲ្យដឹងថានៅក្នុង នោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវីទេសចរណ៍អន្តរជាតិ ចំនួន១.៦២៣នាក់។ បើយោងតាមលោកប្រធានមន្ទីទេសចរណ៍ បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគ ច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋាន តំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្ត កំពត។

adm

Leave a Reply

Your email address will not be published. Required fields are marked *