ព័ត៌មានជាតិ

សង្សូ័យវិបត្តិស្នេហាសង្សារមួយគូចាក់សាំងដុតសម្លាប់ខ្លួនទាំងពីរនាក់ក្នុងបន្ទប់ផ្ទះសំណាក់…

ស្វាយរៀង៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង១គូ បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម ក្នុងផ្ទះសំណាក់៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា នៅវេលាម៉ោង៧ និង៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧
ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានអគ្គីភ័យមួយកើតឡើង និងមានមនុស្សស្លាប់។

ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។

សមត្ថកិច្ចបានបន្តថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះនៅក្នុងបន្ទប់លេខ១៩ ជនរងគ្រោះមានឈ្មោះ
ទី១- ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។
ទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថាភេទប្រុសអាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថានៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង៦ និង០០នាទីល្ងាច ជនរងគ្រោះទាំងពីរបានមកជួលបន្ទប់លេខ១៩ដើម្បីសំរាករហូតដល់ម៉ោង៧ និង៣០នាទីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ចំពោះករណីនេះ ក្រុមគ្រួពេទ្យបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងពិតមែន។ ហើយការឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនឯងនេះដោយសារពួកគេមានវិបត្តិស្នេហា។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបូណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *