សូមគោរពចូលរួមអបអរសាទរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ មានសុខភាពល្អ សុភមង្គល ដើម្បីបន្តដឹកនាំអភិវឌ្ឍរាជធានីភ្នំពេញអោកាន់តែរីកចម្រើនថែមទៀត និងជោគជ័យគ្រប់ភារកិច្ច៕
Related Articles
សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សម្ថកិច្ចនៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពីរវេលាម៉ោង ០៨ នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ រត្ន័ វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអុីនធឺណេត ស្នាក់នៅ ចំនុចកេីតហេតុខាងលេី ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មេីលកូនអោយគេ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌទូលគោក ពីរនាក់ប្តីប្រពន្ធខាងលើមានកូនស្រីចំនួន ៣នាក់ក្នុងបន្ទុក។ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ចាក់ថា កាលពីរថ្ងៃទី១១ខែមិនា ឆ្នាំ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះ យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម […]
លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្មដឹកកូនត្រីពូជជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…
(កំពង់ឆ្នាំង): នៅព្រឹកថ្ងៃទី04/12/2023 លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្ម ដឹកកូនត្រីពូជជូនប្រជាពលរដ្ឋនៅក្នុងភូមិអូតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទកូនត្រីអណ្តែងដែលមានចំនួន(105ប៊ីដុង ដោយក្នុងមួយប៊ីដុងមាន: ចំនួន4kg សរុប420kg) ក្រោយពីដឹកកូនត្រីពូជនឹងបានលែងចូលស្រះរួចរាល់លោកក៏បានបង្ហាត់បង្រៀនពីរបៀបថែទាំនឹងបច្ចេកទេសក្នុងការចិញ្ចឹមនឹងអោយចំណីធ្វើយ៉ាងណាដើម្បីអោយត្រីធំធាត់តាំងពីចាប់ផ្តើមលែង រហូតដល់បានទទួលផល ទន្ទឹមនឹងនោះដែរលោកក៏បានប្រាប់ថា មុននឹងចិញ្ចឹមដើម្បីទទួលបានផលល្អ គឺត្រូវតែរៀនពីលក្ខណ:បច្ចេកទេសនឹងការថែទាំអោយមានជាចំណេះដឹងមូលដ្ឋានជាមុនសិន ចាំចិញ្ចឹមទើបការចិញ្ចឹមនោះបានផលល្អហើយលើសពីនេះទៀតត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងចិញ្ចឹមសិន តើមានប្រភពទឹកគ្រប់គ្រាន់ដែរឬអត់ ហើយទើបមានការកំណត់ប្រភេទពូជត្រីតាមក្រោយ។ ហើយជាចុងក្រោយលោក ស្រៀង ម៉េងហួត នឹងលោកស្រី ក៏បានលើកទឹកចិត្តនឹងផ្តល់អនុសាសន៍យ៉ាងច្រើនអោយបងប្អូនប្រជាពលរដ្ឋកុំទុកដីអោយនៅទំនេរ គួរតែបន្ថែមមុខរបរទៅលើការចិញ្ចឹមដូចជា(ត្រី+កង្កែប+អន្ទុង+មាន់ទា ជាដើម(។ល។ សំរាប់បងប្អូនណាដែលមានបំណងក្នុងការចិញ្ចឹមឬចង់បន្ថែមមុខរបរផ្នែកកសិកម្មនេះអាចទំនាក់ទំនងរៀនដោយមិនគិតថ្លៃតាមរយ:លេខទូរស័ព្ទខាងក្រោម: (016 35 76 89- 088 30 20 651)។អត្តបទដោយ:ទូច រ៉ាវុធ
រថយន្តដឹកទំនិញបើកលឿនជាន់ហ្រ្វាំងមិនស៊ីជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត បណ្ដលឲ្យរងការខូចខាតយ៉ាងដំណំ!
ភ្នំពេញ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង អ្នកបើកបរ បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 កំពុងបើកបត់ឆ្លងផ្លូវ បណ្ដោលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នក រងរបួស។ ហេតុការណ៍នេះ បានកើត ឡើងនៅព្រឹកថ្ងៃទី ២៥ខែមករាឆ្នាំ ២០២១ លើផ្លូវ ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ3B-5427 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបើកបត់ឆ្លងផ្លូវនៅខាងមុខ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AD-6003 ដែលកំពុងបើកបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលតួពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕