ភ្នំពេញ÷ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងលុយ៩ពាន់រៀលយកទៅដូរក្រវិលកំប៉ុងស្រាបៀរផឹក បានចាកចេញពីផ្ទះបាត់២ថ្ងៃ ស្រាប់តែប្រទះឃេីញចងកសម្លាប់ខ្លួននៅក្នុងព្រៃមួយកន្លែង ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះបូ រ៉ូហ្សា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ លឿង ឡូត អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ខណៈដែលអ្នកភូមិដេីរទៅស្ទូចត្រីក្នុងវាលស្រែស្រាប់តែឃេីញបុរសរងគ្រោះបានចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមកពិនិត្យជាក់ស្តែង។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្តីរបស់គាត់បានសុំលុយ៦,០០០រៀលដេីម្បីយកទៅដូរក្រវិលកំប៉ុងស្រាបៀរមកផឹក ពេលនោះគាត់មានតែលុយក្រដាស៥០,០០០រៀលក៏ឱ្យយកទៅ។
ប្រភពដដែលបន្តថា ខណៈមកវិញប្តីគាត់ក៏ចាយអស់ ៩,០០០ រៀល ទេីបគាត់ខឹងស្តីបន្ទោសកុំឱ្យចាយលុយច្រេីនពេកព្រោះពិបាករកណាស់ ណាមួយគាត់មានទម្ងន់ទៀតផងសន្សំលុយទុកឆ្លងទន្លេ។ ភ្លាមនោះប្តីក៏ខឹងហេីយចាកចេញពីផ្ទះបាត់រហូតមកវេលាកេីតហេតុអ្នកភូមិក៏មកប្រាប់ថាប្រទះឃេីញប្តីគាត់ចង.ក.ស្លា.ប់បា.ត់ទៅហេីយ។
ក្រោយពីសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ និងបានពិនិត្យស.ពរួច ក៏បានប្រគល់ស.ពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕