ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ចុះឆែកឆេរនិង ត្រួតពិនិត្យ សណ្ឋាគារដេវីដ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ …

(ភ្នំពេញ) ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ០៩:៣០នាទី ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆែកឆេរត្រួតពិនិត្យសណ្ឋាគារដេវីដ នៅចំណុចផ្លូវលេខ១០១១ ភូមិនឧកញ៉ាវាំង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ ជាលទ្ឋផល ៖* បានសួរនាំចំនួន ២៤៩នាក់ ស្រី ៤៤នាក់ ក្នុងនោះ_ ជនជាតិចិន ១៤២នាក់ ស្រី ០៨នាក់_ ជនជាតិបង់ក្លាដេស ០៩នាក់ប្រុស_ ជនជាតិណេប៉ាល់ ០១នាក់ប្រុស_ ជនជាតិតៃវ៉ាន់ ០៧នាក់ ស្រី០៤នាក់_ ជនជាតិខ្មែរ ៦២នាក់ ស្រី ២៦នាក់_ ជនជាតិវៀតណាម ១១នាក់ ស្រី០៦នាក់_ ជនជាតិម៉ាឡេស៊ី ០២នាក់_ ជនជាតិម៉ីយ៉ាន់ម៉ា ០១នាក់_ ជនជាតិឥណ្ឌូនេស៊ី ០៦នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ ។* សម្ភារៈបន្សល់ទុក ៖ កុំព្យូរទ័រ ១៦០គ្រឿង ឡេបថប់ ០៧គ្រឿង និងទូរស័ព្ទដៃ មួយចំនួន ។បច្ចុប្បន្នមនុស្សទាំង២៤៩នាក់មិនពាក់ពន្ឋ័បានចាកចេញពីទីតាំង ចំណែកសម្ភារះបានរក្សាទុកក្នុងទីតាំងដែល ។

adm

Leave a Reply

Your email address will not be published. Required fields are marked *