ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយថ្នាក់ក្រោម​ លុបបំបាត់អាជីវកម្មល្បែងស៊ីសងតាមអនឡាញ តែថ្នាក់ក្រោមអត់ហ៊ាន ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនមានអ្នកមានអំណាចធំ​ ក្នុងជួររដ្ឋាភិបាល ម្នាក់ ធ្វើជាខ្នងបង្អែក

ខេត្តឧត្ដរមានជ័យ​ ៖ កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បានបញ្ជាអោយថ្នាក់ក្រោម ធ្វើការបិទលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ តែរហូតមកដល់ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២ នេះ គ្មានអធិការដ្ឋាននគរបាលតាមបណ្ដាស្រុកក្រុង ឬក៏ស្នងការរដ្ឋាននគរបាលរាជធានីខេត្ត ឬក៏ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហ៊ានបង្ក្រាបឡើយ ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ មានអ្នកមានអំណាចធំ នៅពីក្រោយ​ ជាខ្នងបង្អែក ទើបធ្វើអោយអាជ្ញាធរ និងសមត្ថកិច្ច​ មិនហ៊ានបង្ក្រាប​ ព្រោះខ្លាចរបូតបាត់បង់តំណែង។ ជាក់ស្ដែង នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ ក្រុមការងារយើង​ បានរាយការណ៍មកថា​ មានល្បែងសុីសងតាមអនឡាញប្រភេទឆ្នោតឡូតូ និងមាន់ជល់ បានមកដល់កាំជណ្ដើរផ្ទះ របស់អ្នកភូមិអស់ហើយ គឺមានគ្រប់ភូមិនៅក្នុងស្រុកអន្លង់វែង​ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយមានក្រុមញៀនល្បែងប្រមូលផ្ដុំក្បាលគ្នា​ លេងយ៉ាងអនាធិបតេយ្យ។សូមគោរពជម្រាបជូនសម្ដេច អាជ្ញាធរ​ និងសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង ក៏ដូចជាស្នងការនគរបាលខេត្ដឧត្ដរមានជ័យ លោកឧត្ដមសេនីយ៍ទោ​ ហួត សុធី ក៏ដូចជាឯកឧត្ដម​ ប៉ែន កុសល្យ អភិបាល​ខេត្ត​ គ្មានសមត្ថភាពបង្ក្រាប លុបបំបាត់ល្បែងស៊ីសង តាមអនឡាញនោះឡើយ ពោលគឺអសមត្ថភាព។​ ជាក់ស្ដែង អធិការនគរបាលស្រុកអន្លង់វែង​ លោក ស៊ូ​ នៅ ចុះធ្វើកិច្ចសន្យារួច​ លេងវិញដដែល​ ៕ ដកស្រង់ពី (គេហទំព័រ ស្រទាប់យុវវ័យ)

adm

Leave a Reply

Your email address will not be published. Required fields are marked *