ព័ត៌មានជាតិ

ព្រឹកថ្ងៃទី១ បេក្ខជនមានបញ្ហាសុខភាពផ្ទាល់ខ្លួន ចំនួន១៥ករណី និងអវត្តមាន ជាង៤ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បេក្ខជន មានបញ្ហាសុខភាពផ្ទាល់ខ្លួន ចំនួន១៥ករណី ហើយបេក្ខជនអវត្តមាន ចំនួន ៤១៩៨ នាក់។តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ក្រសួងអប់រំបន្ដថា «បេក្ខជនប្រឡងឆ្នាំនេះ ចំនួន១១៤ ១៨៣នាក់ (ស្រី៦០៣៩៧នាក់) មាន ២០៤មណ្ឌល ៤៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមាន ពេលព្រឹកចំនួន ៤១៩៨នាក់ (ស្រី១៧៩២នាក់) ត្រូវជាភាគរយ ៣,៦៨ %»។ក្រសួងអប់រំ បានបន្ដទៀតថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការ សុខភាព និងសុវត្ថិភាព ដោយមានការចិត្ត យកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ។ក្រសួងបន្ថែមថា ដោយឡែក ពុំមានបេក្ខជនណារំលោភបទបញ្ញត្តិនៃការប្រឡង គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ ។បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ក្រសួងបញ្ជាក់ទៀតថា «បេក្ខជនមានបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន ២៥ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន ១៦នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងបន្តក្រោមការ សហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *