ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូអត់កញ្ចក់បញ្ច្រាស់ ទិសចរាចរណ៍រកបុកគេឯងហើយ ថែមទាំងរកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារព័ត៏មានយើងឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនលើក ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត ច្រង៉េងច្រង៉ាងពេញផ្លូវ ត្រូវបានសមត្ថកិច្ច សុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់បន្ត ដោយមិនទាន់បានស្គាល់ពីឈ្មោះ របស់បុរសខាងលើនៅឡើយ ៕ នេះជាព័ត៌មានបឋម ព័ត៌មានអញ្ចឹងណាយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ…។ដោយ% ទូច រ៉ាវុធ
Related Articles
កម្លាំងសមត្ថកិច្ចចម្រុះរកឃើញម៉ូតូអត់ពន្ធ តួម៉ូតូនិង ម៉ាសុីនម៉ូតូគ្មានបង្កាន់ដៃបង់ពន្ធនាំចូល
ខេត្ដត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឡោមព័ទ្ធផ្ទះដាក់តាំងលក់ម៉ូតូ៩ ទីតាំងផ្សេងគ្នា នៅក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដោយរកឃើញម៉ូតូអត់ពន្ធចំនួន ៤គ្រឿង តួម៉ូតូចំនួន៥២, ម៉ាសុីនម៉ូតូ ចំនួន១៥ គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស, លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងកម្លាំងអន្តរាគមន៍នៃស្នងការនគរបាល ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពី លោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ។ បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ទន្ទឹមនឹងលទ្ធផលនេះ ក៏មានអាជីវករខ្លះមិនយល់ពីកំហុសរបស់ខ្លួន ហើយបានធ្វើការរារាំងបង្កការលំបាកចំពោះសមត្ថកិច្ច។ ជាក់ស្តែងផ្ទះដាក់តាំងលក់ម៉ូតូឈ្មោះ ជាង ម៉េងសាន បានធ្វើការរារាំងការអនុវត្តដីការតុលាការ បង្កការលំបាកចំពោះសមត្ថកិច្ចក្នុងការត្រួតពិនិត្យឆែកឆេរ ដែលចុងក្រោយសមត្ថកិច្ចចម្រុះបានរុករកឃើញ ម៉ូតូចំនួន ៤គ្រឿង អត់ពន្ធនាំចូល នៅក្នុងចំណោមម៉ូតូ […]
ជម្លោះដីធ្លីអូសបន្លាយពេលអស់ជិត ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ…
(បន្ទាយមានជ័យ): ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងក្តៅគគុកបានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំ បង្កឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការឈឺក្បាលស្មុកស្មាញគ្រប់បែបយ៉ាង ប៉ុន្តែចុងក្រោយត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ និងឯកភាពគ្នាក្រោយការចូលខ្លួនសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ដោយអនុវត្តន៍ ដើរតាមគោលនយោបាយ និងយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្រាប់ការផ្សះផ្សារកផ្លូវកណ្តាលយកបញ្ហាដាក់លើតុជជែកគ្នាដោយសន្តិវិធីរក ឬច្រកចេញដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ដើម្បីផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធ ជាពិសេសជៀសវាងការកាប់ចាក់បង្ហូឈាមគ្នា ក្រោយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត រហូតដល់ថ្នាក់កំពូលឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ» គ្មានអ្នកចាញ់ដើរស្របតាមមាគារ៌ដ៏ឈ្លាសវៃរបស់សម្តេចតេជោ។ ជាក់ស្តែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារអន្តរនិស័យ មន្ត្រីជំនាញសូរិយោដី បានចុះចែកសេចក្តីសម្រេចរបស់ខេត្តជួនប្រជាពលរដ្ឋដែលទទួលចំណែកក្បាលដីកម្មសិទ្ធផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងទៅជាប្រយោជន៍ផ្សេងៗទៀត តាមភាពចាំបាច់ និងជាកស្តែងរៀងៗខ្លួន។ ឯកឧត្តម […]
រដ្ឋបាល ខណ្ឌសែនសុខ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
យើងទាំងអស់គ្នាជាសមាជិក–សមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខ គណៈអភិបាលខណ្ឌសែនសុខ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌសែនសុខ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ ឲ្យមានការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ អនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិស បន្ថែមជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិប្រកបដោយគុណវុឌ្ឍផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល ទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្ដារ និងកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហា ប្រឈមជាសកលនៃការរីករាលដាលជំងឺកូវីដ–១៩ បានល្អប្រសើរដូចពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ការរៀបចំធ្វើ វិសោធនកម្មកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលទាំងបួនខាងលើនេះ គឺជា កាយវិការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ចៀស បាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូចមាន សញ្ញាតិពីរ ឬ សញ្ញាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬ ធ្វើទុក្ខបុកម្នេញមកលើជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។ ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះអនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធន៏កម្មរដ្ឋ ធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ និងសូមយកឱកាសនេះសម្តែងនូវ ការប្ដេជ្ញាចិត្តយ៉ាងមុតមាំធានាការពារថែរក្សាសន្តិភាព” ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយធ្វើឲ្យ ប៉ះពាល់ដល់ “សន្តិភាព” និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ ទោះក្នុងតម្លៃ ណាក៏ដោយ៕