ភ្នំពេញ ៖ បុរសម្នាក់ បានដកបាញ់សម្លាប់នារីម្នាក់ ក្រោយពេលឈ្លុះប្រកែកគ្នា ក្នុងអតីតក្លឹបមួយកន្លែង រួចហើយខ្មាំងកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែងមហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតក្លឹបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាងឆ្នាំ មុខរបរ សន្តិសុខយាមនៅកន្លែងកើតហេតុខាងលើ។ ចំណេកនារីរងគ្រោះឈ្មោះ ទូច សំអាង ភេទស្រី អយុ៤៣ឆ្នាំ មុខរបរ លក់ដូរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមុនកើតហេតុ ជនដែលជាខ្មាំងកាំភ្លើងបានឈ្លុះប្រកែកគ្នាជាមួយនារីម្នាក់ ដែលជាសង្សារនឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរស បានយកកាំភ្លើងមួយដើមម៉ាក54 បាញ់ទៅលើនារីរងគ្រោះមួយគ្រាប់ចំត្រង់ចំណុចបំពុងករធ្លាយដល់សួត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាំងកាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង តែរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញបានធ្វើកោសល្យវិច្ឆ័យសពទាំង២នាក់ខាងលើ ដើម្បីស្វែងរកអត្តសញ្ញាណ រកក្រុមគ្រួសរមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕