(ភ្នំពេញ) ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលជាមួយម្តាយនិងបងស្រីខណ:ម្តាយនិងបងស្រីចេញទៅធ្វើការបាត់ត្រូវបានជនសង្ស័យជាឃាតករសម្លាប់ ប្លន់យកទ្រព្យសម្បត្តិលុយកាក់និងគ្រឿងអលង្ការមួយចំនួន ហើយយកសពច្រកចូលក្នុងការ៉ុងយកទៅដាក់ក្នុងបន្ទប់ផ្សេង រួចជនសង្ស័យរត់គេចខ្លួនបាត់។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកើតឡើងនៅប្រលប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ស្នាក់នៅជាមួយម្តាយកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។តាមការរៀបរាប់ពីស្ត្រីជាម្តាយជនរងគ្រោះបានប្រាប់ថារូបគាត់បានមកស្នាក់នៅកន្លែងកេីតហេតុអស់រយះពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។ម្តាយក្មេងរងគ្រោះបានបន្តថា មុនពេលកេីតហេតុរូបគាត់កំពុងធ្វេីការស្រាប់តែមានគេបានខលប្រាប់ថាកូនប្រុសរបស់គាត់ត្រូវជនសង្ស័យជាឃាតករសម្លាប់ចោលក្នុងបន្ទប់បាត់ទៅហើយដោយយកសពច្រកចូល ការ៉ុងយកទៅដាក់បន្ទប់ទឹកបន្ទប់អ្នកផ្សេងភ្លាមនោះរូបគាត់ក៏ប្រញាប់ ប្រញាពីនាក់កូនស្រីបងសូមគេចេញមុនម៉ោងដោយរោងចក្រតំរូវឲ្យថែមដល់ម៉ោង៨យប់ទើបឲ្យចេញ ហើយសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលតែម្តង។
ជុំវិញករណីខាងលេីនេះផងដែរ ម្តាយជនរងគ្រោះប្រាប់ថាបានបាត់លុយញាត់ក្មុងកូនជ្រូកប្រមាណជា៣០០ដុល្លា និងគ្រឿងអលង្ការផ្លាកទីនចំនួន២ជី រួមនិងទូរស័ព្ទដៃ១ គ្រឿងផងដែរ។ ដោយស្ត្រីម្ដាយថាករណីនេះជាករណីសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។
ក្រោយហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុភ្លាមៗ។ក្រោយមកសមត្ថកិច្ចសង្ស័យបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែរជាម្ចាស់បន្ទប់យកទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនិងលោកគ្រូពេទ្យបានយកសំណាកជនរងគ្រោះដើម្បីពិនិត្យរកជំងឺកូវីដ១៩ ងាយស្រួលប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕