(ព្រះវិហារ)គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តស្រអែមរតនារ៉ាម តាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ៖ក្មេងប្រុសរងគ្រោះឈ្មោះ រ៉េត ធីងសែន អាយុ១៤ឆ្នាំ រស់នៅភូមិស្រអែម ត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ។
ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-7425 បើកបរដោយឈ្មោះ អ៊ូច ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងម៉ូតូរបស់ជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យក្មេងប្រុសរងគ្រោះដា.ច់ក្បាល ខ្ទា.តដងខ្លួនជាប់ជាមួយរថយន្តដែលក្រឡាប់ធ្លា.ក់ទៅម្ខាងផ្លូវស្លា.ប់យ៉ាងអាណោចអាធ័មជាទីបំផុត ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង រីឯអ្នកបើកបររថយន្តដែលគេស្គាល់អត្តសញ្ញាណខាងលើនោះបានរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅលំនៅឋានតាមប្រពៃណី ។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាអ្នកបើកបររថយន្តបង្ករ ដើម្បីយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ អោយខានតែបាន ៕