(ភ្នំពេញ)នៅថ្ងៃទី 30/06/2021 រសៀលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជ្យធានីភ្នំពេញ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ទ្រាក់បានបោកបក់យ៉ាងគំហុកបង្ករអោយបាក់រលំដើមឈើធំមួយដើមនៅទល់មុខក្រសួងការងា ចំពីពីលើ passapp មួយគ្រឿងពាក់ស្លាកលេខ (ព្រៃវែង 1N-1761)រងការខូចខាតកំពឹតដំបូលតែមិនបណ្តាលអោយរងរបួសដល់មនុស្សទេ ហេតុការនេះបង្ករអោយមានការកកស្ទះព្រោះតែដើមឈើបាក់រលំកាត់ទទឹងផ្លូវតែម្តង។
ក្រោយហេត្តការណ៍កើតឡើងក៏ឃើញមានកងកម្លាំងសម្ថកិច្ចខ័ណ្ឌទួលគោកចុះជួយអន្តរាគមន៍ដើម្បីជួយកាត់ដើមឈើដើម្បីយកកង់បីឥណ្ឌាចេញពីក្រោមដើមឈើផងដែរ៕ដោយ% ទូច រ៉ាវុធ
Related Articles
ក្រុមឈ្មួញល្បិចខ្ពស់លួចនាំចូលឡានអត់ពន្ធពីវៀតណាម ១ខែលួចនាំចូលឡានជិត២០គ្រឿង ដោយពាក់លេខនគរបាលជាតិ និង ខ ម គ្រប់ឡានពេលនាំចូល ហើយជួលអ្នកបើកបរជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោងឲ្យបើកឡានទាំងនោះចូលមក
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សូមបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ តែទោះជាយ៉ាងក្តី ក៏មិនអាចគេចផុតពីសមត្ថកិច្ចគយចល័តតំបន់៦ ឡើយ។ សកម្មភាពរបស់ឈ្មួញដ៏មានល្បិចខ្ពស់នេះ បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។ តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និង ខ […]
ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ត្រូវកម្លាំងនគរបាលបំបែកបានសម្រច និងចាប់ជនដៃដល់៣នាក់!
ឧត្តរមានជ័យ ៖ ក្រោមបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានដោយជោគជ័យ។តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖*ទី១៖ ឈ្មោះ សុភ័ក្រ្ក សីហា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ*ទី២៖ ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។ បន្ទាប់មករហូតដល់ម៉ោង២៖០០នាទី […]
ជំនន់ទឹកភ្លៀងបន្ដលិចតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ, ខណៈលោក ឃួង ស្រេង បន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមជម្លៀសទឹកនៅទំនប់កប់ស្រូវ និងទួលសំពៅ
ភ្នំពេញ ៖ ដោយសារតែស្ថានភាពមិនទាន់ធូរស្រាល នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលរងការជន់លិចខ្លាំង ដោយជំនន់ទឹកភ្លៀងនោះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមទឹកដើម្បីជម្លៀសពីកន្លែងដែលជន់លិច ទម្លាក់ចូលទៅទំនប់កប់ស្រូវ និងស្ថានីយ៍ទួលសំពៅ ដែលទើបសាងសង់ថ្មី។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកទួលសំពៅ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹករំដោះចេញពីតំបន់ ខាងជើង អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាជម្ពូវ័ន្ដ, អូឌឹម និងកំបូលជាដើម ដើម្បីទម្លាក់ចូលទៅបឹងតាមោក។ លោក ឃួង ស្រេង បានអះអាងពេលចុះពិនិត្យនេះថា ដើម្បីសេចក្ដីរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីអន្ដរាគមន៍ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ លោក និងក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានៅចំពោះមុខនេះឲ្យខាងតែបាន មិនឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកនោះឡើយ។ គួរជម្រាបថា ដោយសារតែឥទ្ធិពលព្យុះពីប្រទេសជិតខាង កម្ពុជានៅស្ទើទូទាំងប្រទេសកំពុងតែរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ហើយក្នុងនោះ រាជធានីភ្នំពេញ ក៏រងនូវការជន់លិចយ៉ាងខ្លាំងផងដែរ ហើយរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែតុលានេះ តំបន់មួយចំនួននៅបន្ដជន់លិចខ្លាំងដដែល ដូចជានៅតំបន់ត្រពាំងថ្លឹង, ភ្នំពេញថ្មី, អូឌឹម (ផ្លូវជាតិលេខ៤) និងតំបន់មួយចំនួនទៀត។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ […]