ភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េម្នម្នាក់បើករថយន្តក្នុងល្បឿនលឿន ដូចហោះ ទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នាក់ហោះផ្លោងជាង១០ម៉ែត្រ បោកក្បាលនិងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតឡេីងឃឿនសួនច្បារមុខបុរីឌឹផ្លរ៉ា ទៅបុករះនិងស្លាកផ្សាយពាណិជ្ជរបស់បុរីខូចខាត ហើយវេចង្កូតមកខាងឆ្វេងវិញទៅបុកនិង រថយន្ត CRV មួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងស្ដាំ បន្ថែមទៀត ទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ទល់មុខបុរីឌឹផ្លរ៉ា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច សាវ៉ាត អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី ឃុំស្វាយពពាល ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1C-7206 ធ្វើតំណេីរចេញពីផ្លូវ៧មករា ទិសដៅពីលិចទៅកេីតគោលបំណងទៅបេីកប្រាក់ខែ នៅការដ្ឋានសំណង់នៅជិតកន្លែងកេីតហេតុ ខណៈពេលធ្វើដំណើរ មកដល់ផ្លូវជាតិលេខ៦A ម៉ូតូស្ត្រីរងគ្រោះក៏បត់ស្ដាំ ស្របពេលនោះក៏មានរថយន្តមួយគ្រឿង ម៉ាក Lexus Rx300 ពណ៌សពាក់ស្លាកលេខ-សៀមរាប 2B-5954 បេីកបរដោយស្ត្រីជនជាតិកូរ៉េម្នាក់ ធ្វើដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមកដល់ចំណុចកេីតហេតុ ក៏វាក់អើជាមួយម៉ូតូជនរងគ្រោះ ហេីយរថយន្តជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យ ស្ត្រីជាម្ចាស់ម៉ូតូហោះផ្លោងជាង១០ម៉ែត្រ បោកក្បាលនិងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ក៏រ៉េចង្កូតទៅខាងស្តាំឡេីងឃឿនសួនច្បារមុខបុរីឌឹផ្លរ៉ា បុករះនិងស្លាកផ្សាយពាណិជ្ជរបស់បុរីខូចខាតមួយផ្ទាំង ភ្លាមៗម្ចាស់រថយន្តបង្កបានព្យាយាមទាញចង្កូតរថយន្តមកខាងឆ្វេងវិញក៏ជ្រុលទៅបុកនិងរថយCRVមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2M-5173 បេីកបរលក្ខណៈគ្រួសារ ប្តីប្រពន្ធ និង ក្មួយស្រីម្នាក់ ចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តCRV ខូចមួយចំហៀងខាងស្ដាំកំពិតតួ និងដាច់កង់ក្រោយ ធ្លាក់កាងខាងមុខរងការខូចខាត ទេីបរថយន្ដបង្កអស់ល្បឿនទៅមុខលែងរួច ។
បន្ទាប់ពីបង្កហេតុស្ត្រីជនជាតិកូរ៉េបេីករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលបាក់ខែងសាកសួរនាំ។ ចំណែកសពស្ត្រីរងគ្រោះ បន្ទាប់ពីក្រុមគ្រូពេទ្យពេទ្យធ្វើតេស្តកូវីដចេញលទ្ធផលហើយ ទេីបសមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់សពអោយសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត នៅសល់តែរថយន្តបង្ក និង ម៉ូតូ រួមទាំងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញវាស់យកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕ដោយ% ទូច រ៉ាវុធ