ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះលោក លាប ប៊ុណ្ណារិទ្ធ ប្រធានគណ:កម្មការគ្រប់គ្រងផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារនឹងក្រៅផ្សារព្រមទាំងអប់រំណែនាំដល់បងប្អូនអាជីវករនឹងអតិថិជនដែលបានធ្វើដំណើរមកផ្សារ។
ធ្វើការផ្សព្វផ្សាយដល់បងប្អូនទាំងអាជីវករទាំងអតិថិជន អោយពាក់ម៉ាស់ លាងសំអាតដៃនឹងសាប៊ូ អាល់កុលអោយបានជាប់ជាប្រចាំ ដើម្បីបង្ការឬទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជម្ងឺ(កូវីដ.១៩) តាមអនុសាស្ត្រដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លាសវៃ នឹងតាមគោលការរបស់ក្រសួងសុខាភិបាល៕ដោយ% ទូច រ៉ាវុធ