ព័ត៌មានជាតិ

ចៅហ្វាយ​ខេត្ដ​កំពង់ស្ពឺ ជូនដំណឹង ដល់​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ បន្ទាប់ពី​បាក់​ទំនប់​ចំការ​តែ


​ភ្នំពេញ​៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល រស់នៅក្នុង ស្រុក​ភ្នំស្រួច (​ឃុំ​ចំបក់ ឃុំ​តាំង​សំរោង ឃុំ​តាំង​ស្យា និង​ឃុំ​មហា​សាំង ) និង​មួយផ្នែក​នៃ​ស្រុក សំរោង​ទង (​ឃុំ​តាំង​ក្រូច​) ទាំងអស់​មេត្តា​ជ្រាបថា នៅវេលា​ម៉ោង​១៦ រសៀល​នេះ​ទំនប់​ចំការ​តែ ដែលមាន​សមត្ថភាព​ស្តុក​ទឹក​ពី​៥ ទៅ​៧ លាន​ម៉ែត្រត្រីគុណ បាន​បាក់​ហើយ​។

​ដូច្នេះ​សូម​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល​រស់​នៅតាម​បណ្ដា​ឃុំ​ពាក់ព័ន្ធ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រប​នឹង​មាត់​ស្ទឹង​សូមមេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

​ក្នុងន័យ​នេះដែរ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ សូមមេត្តា​យកចិត្តទុកដាក់​នៅក្នុង​ការរក្សា​កម្លាំង​ដើម្បី​ទុក​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលដែល​គាត់​ត្រូវការ​សង្គ្រោះ ។​

​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន នគរបាល​ខេត្ត អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ចុះ​អន្ដរាគមន៍​បន្ទាន់ តាម​ការអំពាវនាវរ​បស់ ឯកឧត្តម វុ​ី សំណាង ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ដ ទៅកាន់​ទីតាំង​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​បណ្ដាលមកពី​ការបាក់​ទំនប់​ស្ដុក​ទឹក​ចំការ​តែ លេ​ី​ខ្នងភ្នំ​គីរីរម្យ ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច កាលពី​រសៀល​ម៉ោង​១៦.១០​នាទី ថៃ្ង​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ដេ​ី​ម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ” ដាច់ខាត​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដោយ​ការ​មិនបាន​ជួយនោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *